(ភ្នំពេញ)៖ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថាបុគ្គលិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំគ្នាថតរូបបង្ហោះនៅលើបណ្តាញសង្គមហ៊្វេសប៊ុកជាបន្តបន្ទាប់គ្នា ដោយម្នាក់ៗកាន់កំប៉ុង និងដបទឹកក្រូចអាយស៍ IZE បញ្ចេញស្ទាយថតរូបយ៉ាង «ឡូយ កាលីប» រៀងៗខ្លួនពោរពេញដោយភាពជឿជាក់។

ជាមួយ Hashtag ថា «Loy Kalip» គ្រប់រូបភាពដែលបានបង្ហោះ គឺសុទ្ធតែស្អាតៗ និងមានការច្នៃប្រឌិត ក្នុងការបង្ហាញស្ទាយប្លែកៗ។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់រូបថតនីមួយៗ ពូកែសរសេរ caption យ៉ាងមានអត្ថន័យចាក់ដោតអារម្មណ៍ជាខ្លាំង ដូចជា៖
*Breaking News…!!!ញុំា IZE បេះដូងស្មោះ
*Loy Kalip Heh…Help like and share to Win my heart
*New fashion Loy Kalip IZE what the fun!

តាមពិតទៅ គោលបំណងនៃការបង្ហោះរូបនេះ គឺដើម្បីចូលរួមការប្រកួតថតរូប ដែលរៀបចំដោយក្រុមហ៊ុន ដើម្បីស្វែងរកអ្នកថតរូបបានស្អាត និងបង្ហាញពីភាព «ឡូយ កាលីប» បានល្អជាងគេចំនួន ១០នាក់ ក្នុងឱកាសនៃការអបអរការផ្លាស់ប្តូររូបរាងថ្មីរបស់ទឹកក្រូចអាយស៍ IZE។ អ្នកឈ្នះនឹងទទួលបានរង្វាន់ជាសម្ភារៈប្រើប្រាស់យ៉ាង «ឡូយ កាលីប» មួយចំនួនពីក្រុមហ៊ុន។

នេះ គឺដោយសារពាក្យ «ឡូយ កាលីប» ជាពាក្យថ្មីបន្ថែមទៀតសម្រាប់សម្គាល់ទឹកក្រូចអាយស៍ IZE ខណៈកំប៉ុងថ្មីមានរូបរាងស្លីមជាងមុន និងពណ៌ស្រស់ឆើតឆាយ រីឯដបវិញ ក៏មានការរចនានិមិត្តសញ្ញាថ្មីយ៉ាងទាក់ទាញផងដែរ។

ខាងក្រោមនេះ ជាកម្រងរូបភាព «ឡូយ កាលីប» និង caption របស់បុគ្គលិកដែលបានបង្ហោះ។
ទឹកក្រូចអាយស៍ IZE និមិត្តរូបនៃភាព ស្រស់ស្រាយ សប្បាយ ឡូយ កាលីប៕