(ស្វីស)៖ កីឡាករឆ្នើមលើប្រភេទកីឡាវាយកូនបាល់ (Tennis) Roger Federer បានបង្ហាញថាលោកនឹងត្រូវបន្តអវត្តមានលើទីលានជាច្រើនខែបន្តទៀតដោយសារការបន្តវះកាត់ជង្គង់ ដែលបញ្ហានេះបានធ្វើឲ្យលោកខកខានការប្រកួតធំៗជាច្រើននាកន្លងមកនឹងនៅពេលខាងមុខ។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

បុរសវ័យ ៤០ឆ្នាំសញ្ជាតិស្វីស Roger Federer ជាម្ចាស់ពានកម្រិត Grand Slam ២០ដង ខណៈដែលបញ្ហរបួសជង្គង់លោកត្រូវបានធ្វើការវះកាត់ចំនួន ២មកហើយការពីឆ្នាំ២០២០ គ្រាដែលលោកបានបង្ហាញអារម្មណ៍ក្នុងវីឌេអូកលើបណ្តាញសង្គម Instagram ថា «ពិតជាសង្ឃឹមថាការវះកាត់នឹងទទួលបាននៅភាពល្អសម្រាប់ការត្រលប់មកនៅសកម្មភាពធម្មតាវិញ»

រំលឹកថា Roger ជាម្ចាស់ពានធំៗ មានពាន Australian Open ៦លើក, French Open ១លើក, Wimbledon ៨លើក, US Open ៥លើក, ATP Finals ៦លើក, ដោយបញ្ហារបូសនេះ Roger ដែលកំពុងឈរលេខរៀងទី៩ ពិភពលោកបានខកខានការប្រជែងពានជាមួយគូប្រជែង Rafael Nadal នៅព្រឹត្តិការណ៍ French Open ២០២០ នឹងពាន Wimbledon 2021 ដែលកីឡាករ Novak Djokovic ជាម្ចាស់ជើងឯក៕