(ភ្នំពេញ)៖ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ផ្តល់ជូនកម្មវិធីពិសេស ចំពោះសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ជាមួយកម្រៃសេវាទាប ទៅតាមរូបិយប័ណ្ណផ្សេងៗគ្នា ចាប់ពីថ្ងៃនេះ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២១។

ក្នុងនោះ លោកអ្នកនឹងចំណាយកម្រៃសេវាទាប ត្រឹមតែ ១៦ដុល្លារអាមេរិកប៉ុណ្ណោះ សម្រាប់ទឹកប្រាក់ផ្ទេរ រហូតដល់ ៣ពាន់ដុល្លារអាមេរិក ឬកម្រៃសេវា ១៨ដុល្លារអាមេរិក សម្រាប់ទឹកប្រាក់ផ្ទេរ លើសពី ៣ពាន់ដុល្លារអាមេរិក រហូតដល់ ១ម៉ឺនដុល្លារអាមេរិក។

ក្នុងបរិបទនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩នេះ អ្នកមួយចំនួនដែលមានជំនួញ ឬសាច់ញាតិគ្រួសារ នៅក្រៅប្រទេស ហាក់ឃ្លាតឆ្ងាយពីគ្នាជាងមុន ខណៈដែលតម្រូវការផ្ទេរប្រាក់ទៅក្រៅប្រទេស គឺកាន់តែចាំបាច់ ក្នុងការទូទាត់ចំណាយអាជីវកម្ម និងភ្ជាប់ទំនាក់ទំនងក្តីស្រឡាញ់ ជាមួយក្រុមគ្រួសារជាដើម។

ហេតុនេះហើយ ការស្វែងរកភ្នាក់ងារផ្ទេរប្រាក់គួរជាទីទុកចិត្ត ឆាប់រហ័ស និងកម្រៃសេវាសមរម្យ គឺពិតជាមានសារៈសំខាន់។ ជាមួយគ្នានេះ ធនាគារ CIMB ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ស៊ីអាយអិមប៊ី គ្រុប ដែលជាធនាគារសាកលឈានមុខគេមួយ ក្នុងតំបន់អាស៊ាន គឺជាជម្រើសដ៏ល្អបំផុតរបស់អ្នក។

លោកស្រី គី សាណា នាយកហិរញ្ញវត្ថុសាជីវកម្ម ប្រតិបត្តិការធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុរបស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «នៅក្នុងយុគ្គសម័យសាកលភាវូបនីយកម្ម អំឡុងពេលការរាតត្បាតជាសាកល នៃជំងឺកូវីដ-១៩នេះ ការផ្ទេរប្រាក់ទៅក្រៅប្រទេស គឺកាន់តែមានភាពមមាញឹក និងចាំបាច់ ទៅតាមតម្រូវការរៀងៗខ្លួន ជាពិសេសក្នុងចំណោមអតិថិជនរបស់ធនាគារ CIMB។ ហេតុនេះទើបបានជាធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខគេមួយ នៅកម្ពុជា ផ្តល់ជូនកម្រៃសេវាផ្ទេរប្រាក់ពិសេស ទៅក្រៅប្រទេស ប្រកបដោយសុវត្ថិភាព និងឆាប់រហ័ស ស្របតាមតម្រូវការកើនឡើងរបស់អតិថិជន»៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ៖ +855 (០)23 988 388 ចូលទៅកាន់គេហទំព័រ www.cimbbank.com.kh  ឬអញ្ចើញទៅកាន់សាខាណាមួយរបស់ធនាគារ CIMB