(រីយ៉ូ)៖ ក្លិបប្រេស៊ីល Santos បានព្រមព្រៀងជាមួយក្លិប Real Madrid ជាមួយនឹងលក្ខណ្ឌខ្ចីជើងខ្សែបម្រើ Augusto Galvan នេះបើតាមការឲ្យដឹងពីក្លិប Santos នៃលីគកំពូលប្រេស៊ីល Brazil Serie A ដែលកិច្ចសន្យាដល់ខែមិថុនា ឆ្នាំ២០២២, នេះបើតាមការចេញផ្សាយដោយ Xinho នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

Galvan មានវ័យ ២២ឆ្នាំសញ្ជាតិប្រេស៊ីល ជាកីឡាករទី៧ របស់ក្លិប Santos ដែលបាននាំមកកាន់ក្លិបក្នុងឆ្នាំនេះ, ខណៈដែល Galvan ក៏បានបង្ហាញអារម្មណ៍ថា«ពិតជាសប្បាយចិត្តណាស់ដែលបានពាកអាវនេះ ហើយក៏ធ្លាប់មើលការប្រកួតរបស់ក្លិប Santos កាលពីនៅក្មេងផងដែរ»។

នៅពេលដែលរូបគេលេងបាន ១៩ប្រកួតកាលនៅជាយុវជនក្រុម Real Madrid B ឬ Real Madrid Castilla ដែលធ្លាប់ខ្ចីជើងទៅកាន់ក្លិប Las Rozas នឹងក្លិប Cultural Leonesa ដែលស្ថិតនៅលីគអេស្ប៉ាញ៕