(ប៉េកាំង)៖ ប្រទេសចិន នឹងបញ្ជូនអត្តពលិកប្រមាណ ២៥២នាក់ទៅចូលប្រជែងមេដាយនៅព្រឹត្តិការណ៍ Tokyo Paralympic 2020 ដែលនេះត្រូវបានឲ្យដឹងពីសហព័ន្ធជនពិការចិន ប្រកាលឲ្យដឹងនាថ្ងៃអង្គារ, នៅពេលដែលការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហា ហើយបញ្ចប់នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ខណៈដែលក្រុមអត្តពលិកចិន រួមទាំងគណៈប្រតិភូនឹងត្រូវចាក់វ៉ាក់សាំងប្រឆាំង COVID-19។

សាព័ត៌មាន Xinho ចេញផ្សាយនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ សហព័ន្ធកីឡាជនពិការចិន នឹងបញ្ជូនអត្តពលិកសរុបប្រមាណ ២៥១នាក់ក្នុងនោះមានស្រ្តីប្រមាណ ១៣២នាក់នឹងអត្តពលិកបរុស ១១៩នាក់ដែលនឹងប្រជែងលើវិញ្ញាសា ២០ប្រភេទ នៃព្រឹត្តិការណ៍ Tokyo Paralympic 2020 ដែលមាន ២២វិញ្ញាសារកីឡាត្រូវប្រជែងមេដាយមាស ,មេដាប្រាក់, មេដាយសំរិទ្ធ។

ក្នុងនោះអត្តពលិកចិន ដែលមានវ័យក្មេងជាងគេគឺត្រឹម ១៦ឆ្នាំ Jiang Yuyan ដែលជាអត្តពលិកហែលទឹក ហើយអត្តពលិកវាយកូនបាល់លើតុក Zhao Ping មានវ័យចាស់ជាងគេ ៥៦ឆ្នាំ ខណៈក្រុមចិន ជាក្រុមរកបានមេដាយមាស ១០៧គ្រឿងហើយសរុបទាំងមេដាយប្រាក់នឹងសំរិទ្ធ ២៣៩គ្រឿងកាលពីប្រកួត Paralympic 2016 នៅប្រេស៊ីល គ្រាដែលនឹងបានអត្តពលិក ៤,៤០០នាក់មកពី ១៦០ប្រទេសចូលប្រជែងមេដាយ៕