(ភ្នំពញ)៖ គម្រោង «ភូមិ កីឡដ្ឋាន វើលដ៏ប្រ៊ីដ» របស់ អ្នក ឧកញ៉ា សៀ ឫទ្ធី ដែល មាន ទីតាំង ស្ថិត នៅជាប់នឹង ពហុកីឡដ្ឋាន ជាតិ មរតកតេជោ នៅផ្លូវជាតិលេខ ៦អា និង ធនាគារ ហ្វីលីព នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បាន ប្រកាសរួមនូវកិច្ច សហប្រតិបត្តិការ ផ្ដល់ «ឥណទាន គេហដ្ឋាន ឆ្លាតវៃ» និង ភាពជាដៃគូ សម្រាប់ គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ដើម្បី ជួយ សម្រួល ដល់ អតិថិជន ដែល មានបំណង វិនិយោគទិញ ផ្ទះ និង ខុនដូរបស់គម្រោង ឲ្យ កាន់តែ មានភាពងាយស្រួល ទទួលបាន ឥណទានដែល ល្អបំផុត។

ធនាគារ ហ្វីលីព ជា ធនាគារ ធំទី៥ហើយ ដែល បាន សហការនិងធ្វើជាដៃគូ ជាមួយ គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ សម្រាប់ ការផ្ដល់ ឥណទាន គេហដ្ឋាន ឆ្លាតវៃ ដល់អតិថិជន ដែលមានបំណង វិនិយោគ ទិញផ្ទះ ឬខុនដូ នៅគម្រោង ភូមិកីឡដ្ឋាន ។

លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព បានថ្លែងថា «កិច្ច សហប្រតិបត្តិការ នៃ «ឥណទាន គេហដ្ឋាន ឆ្លាតវៃ» ប្រជាជន កម្ពុជា អាចស្នើសុំ កម្ចី ពីធនាគារ ហ្វីលីព សម្រាប់ កម្ចី ទិញ ផ្ទះ បាន រហូត ដល់ ៨៥% ជាមួយ នឹង អត្រាការ ប្រាក់ ៧.៩៩% និ ង កម្ចី ទិញ ខុនដូ បាន រហូត ដល់ ៧០% ជាមួយ នឹង អត្រាការប្រាក់ ៨.៥% នៃគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ។ ហើយ កម្ចីនេះ មាន រយៈពេល រហូត ដល់ទៅ ២៥ឆ្នាំ»

នៅក្នុង ពិធី ចុះ ហត្ថលេខា លើ អនុស្សរណៈ យោគយល់គ្នា រវាង គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ និង ធនាគារ ហ្វីលីព អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធាន ក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច (WB Sport Village Co., Ltd) បាន ថ្លែងថា «ឥណទានគេហដ្ឋានឆ្លាតវៃ ដែលសហការគ្នារវាង ធនាគារ ហ្វីលីព និង គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ គឺផ្ដល់ភាពឈ្នះ-ឈ្នះ ដល់ទាំង ធនាគារ និង ទាំងអ្នកអភិវឌ្ឍគម្រោង ក៏ដូចជា ផ្ដល់ ជម្រើសឥណទានកាន់តែងាយស្រួល និង កាន់ តែ ពិសេស ដល់អតិថិជន ដែលត្រូវការទិញផ្ទះ ឬខុនដូ នៅ ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ»

បើ តាម ថ្នាក់ដឹកនាំ គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ អ្វីដែល កាន់តែពិសេសថែមទៀត នៅក្រោម កម្មវិធី ឥណទាន គេហដ្ឋាន ឆ្លាតវៃ គឺ កម្ចី ពីធនាគារ ពុំចាំបាច់មានទ្រព្យបញ្ចាំទេ ដោយអតិថិជនគ្រាន់តែចុះកិច្ចសន្យាទិញលក់ជាមួយគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ជាការសេ្រច ជាពិសេស សម្រាប់អតិថិជនដែលទិញខុនដូ។

គម្រោង «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» ដែលមានទីតាំងជាប់នឹង ពហុកីឡដ្ឋានជាតិ មរតកតេជោ នៅតាម ផ្លូវជាតិលេខ ៦អា អភិវឌ្ឍ និងរៀបចំឡើងសម្រាប់ទទួលអត្តពលិកដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ មុនពេលដែលត្រូវបានរៀបចំឡើងវិញ និងប្រគល់ជូនអតិថិជនដែលបានជាវរួច ។

ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ មានទីតាំងស្ថិតនៅជាប់នឹងពហុកីឡដ្ឋានជាតិ «មរតកតេជោ» ដែលជាតំបន់កំពុងអភិវឌ្ឍឥតឈប់ឈរនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដែលផ្ដល់នូវលំនៅឋានប្រណីតបែបស៊ីវីល័យ ស្តង់ដារនៃការរស់នៅខ្ពស់ ស្ថាបត្យកម្មទំនើប តម្លៃសមរម្យរួមជាមួយនឹងបរិយាកាសកីឡាស្រស់ស្រាយ ប្រកបដោយផាសុកភាព ព្រមទាំងផ្តល់សុខុមាលភាពខ្ពស់សម្រាប់អតិថិជនផងដែរ៕