(យ៉ាអ៊ូន)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាលហ្សេរី ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល E ជាមួយក្រុមខ្លាំងកូដឌីវ័រ សម្រាប់ការប្រកួតពានរង្វាន់ទ្វីបអាហ្វ្រិក Africa Cup of Nations 2021 ដែលត្រូវបានពន្យារពេលទៅឆ្នាំក្រោយវិញ ដោយសារវិបត្តិជំងឺ COVID-19។
អាល់ហ្សេរី ជាក្រុមការពារតំណែងជើងឯក នៅពេលពួកគេបានឈ្នះពានខាងលើជាលើកទី២ របស់ពួកគេកាលឆ្នាំ២០១៩ នៅពេលយកឈ្នះសេណេហ្គាល់នៅវគ្គផ្តាច់ព្រ័ត្រ មុនពេលចាប់ផ្តើមជួបអតីតក្រុមជើងឯកពាន ២ឆ្នាំម្តងនេះកូដឌីវ័រ ដែលជាជើងឯកកាលឆ្នាំ២០១៧ កន្លងទៅ។
Africa Cup of Nations ដែលពន្យារពេលទៅឆ្នាំ២០២២ នោះនឹងចាប់ផ្តើមប្រកួតជាផ្លូវការចាប់ពីថ្ងៃទី០៩ ខែមករា និងបញ្ចប់ទៅវិញនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមាន ២៤ប្រទេសចូលរួមត្រូវបានចែកចេញជា ៦ពូល មានកាមេរូនធ្វើម្ចាស់ផ្ទះតែមួយគត់មានដូចខាងក្រោម៖
ពូល A៖ កាមេរូន ប៊ូគីណេហ្វាសូ អេក្យូពី និងខាពីវើត
ពូល B៖ សេណេហ្គាល់ ហ្ស៊ីមបាវ៉េ ហ្គីណេ និងម៉ាឡាវី
ពូល C៖ ម៉ារ៉ុក ហ្គាណា កូម៉ូរ៉ូស និងហ្គាបុង
ពូល D៖ នីហ្សេរីយ៉ា អេហ្ស៊ីប ស៊ូដង់ និងហ្គីណេហ្វាសូ
ពូល E៖ អាហ្សេរី សេរ៉ាឡេអន អេហ្សូពីហ្គីណេ និងកូដឌីវ័រ
ពូល F៖ ទុយណេស៊ី ម៉ាលី ម៉ារីតានី និងហ្គាំប៊ី៕