(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition កម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ ឆ្លើយសំណួរសុខភាពអំពីរបៀបដែលអាហារូបត្ថម្ភ លំហាត់ប្រាណ និងសុខភាពផ្លូវចិត្ត ធ្វើការរួមគ្នា។
ប្រព័ន្ធភាពសុំាបានក្លាយជាប្រធានបទពេញនិយមមួយ ក្នុងកំឡុងពេលដែលយើងកំពុងឆ្លងកាត់បរិបទរស់នៅថ្មីនេះ។ នៅពេលនិយាយអំពីសុខភាព និងសុខុមាលភាពរបស់មនុស្ស មានចំណុចជាច្រើន ដែលត្រូវពិចារណា៖ យើងត្រូវធានាថា យើងបានសម្រាកគ្រប់គ្រាន់ បរិភោគអាហារមានជីវជាតិ ធ្វើលំហាត់ប្រាណគ្រប់គ្រាន់ ថែរក្សាសុខភាពផ្លូវចិត្ត និងគ្រប់គ្រងកម្រិតស្រ្តេសបានល្អ។
ដើម្បីឆ្លើយសំណួរដែលត្រូវបានសួរជាញឹកញាប់ ទាក់ទងនឹងសុខភាពប្រព័ន្ធភាពស៊ាំ យើងបានប្រមូលផ្តុំអ្នកជំនាញ និងអ្នកដឹកនាំផ្នែកវិទ្យាសាស្ត្ររបស់យើង ដើម្បីចែករំលែកវិធីល្អបំផុត ដើម្បីរក្សាប្រព័ន្ធការពាររាងកាយរបស់អ្នកឱ្យដំណើរការល្អបំផុត តាមមុខងាររបស់វា៖ ការពាររាងកាយរបស់អ្នក។
សំណួរអំពីអាហារូបត្ថម្ភ និងប្រព័ន្ធភាពស៊ាំ សំណួរទាំងនេះត្រូវបានឆ្លើយដោយអ្នកស្រី Susan Bowerman, M.S, RD, CSSD, CSOWM, FAND - នាយិកាជាន់ខ្ពស់ផ្នែកអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោក។
* តើអាហារអ្វីខ្លះដែលអាចពង្រឹងប្រព័ន្ធការពាររាងកាយបាន?
មនុស្សភាគច្រើនដឹងថា យើងត្រូវការប្រូតេអ៊ីន ដើម្បីបង្កើត និងរក្សាម៉ាសសាច់ដុំ ហើយវាក៏ជួយធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ផងដែរ។ ប៉ុន្តែប្រូតេអ៉ីន គឺជាតួអង្គសំខាន់ក្នុងការរក្សាប្រព័ន្ធការពាររាងកាយរបស់អ្នកឱ្យមានសុខភាពល្អផងដែរ។
ផ្លែឈើ និងបន្លែគឺជាប្រភពនៃវីតាមីន និងសារធាតុរ៉ែ ជាពិសេសវីតាមីន A និង C ដែលជួយដល់មុខងារប្រព័ន្ធភាពស៊ាំ។ រួមជាមួយគ្រាប់ធញ្ញជាតិដែលមានសុខភាពល្អ ផ្លែឈើ និងបន្លែក៏ផ្តល់នូវជាតិសរសៃច្រើន ដែលគាំទ្រដល់សុខភាពប្រព័ន្ធរំលាយអាហារ ដែលជាកត្តាសំខាន់ក្នុងមុខងារការពាររាងកាយ ព្រោះយើងមានកោសិកាភាពស៊ាំ ដែលតម្រង់ជួយប្រព័ន្ធរំលាយអាហាររបស់យើង។ សំណួរអំពីលំហាត់ប្រាណ និងប្រព័ន្ធភាពសុាំ។
សំនួរទាំងនេះត្រូវបានឆ្លើយដោយអ្នកស្រី Samantha Clayton, OLY, ISSA-CPT - អនុប្រធានផ្នែកលំហាត់ប្រាណទូទាំងពិភពលោក។
* ហេតុអ្វីបានជាការធ្វើលំហាត់ប្រាណបានទៀងទាត់មានសារៈសំខាន់ក្នុងកំឡុងពេលមានភាពតានតឹងនេះ?
ការធ្វើលំហាត់ប្រាណពង្រឹងសុខភាពទូទៅ និងសុខុមាលភាព ហើយវាក៏ជាវិធីដ៏ល្អមួយដើម្បីប្រយុទ្ធប្រឆាំងនឹងភាពតានតឹង។ ការរក្សាគម្លាតមិនមែនមានន័យថាអ្នកគួរតែឈប់ធ្វើលំហាត់ប្រាណនោះទេ។ តាមពិតទៅការហាត់ប្រាណនឹងជួយអ្នកក្នុងការរក្សាអារម្មណ៍ឱ្យធម្មតា និងការពារផ្លូវចិត្តរបស់អ្នកនៅពេលអ្នកនៅផ្ទះ។
ការធ្វើលំហាត់ប្រាណនឹងជួយអ្នកក្នុងការរក្សាផ្នត់គំនិត និងផ្តោតអារម្មណ៍ឱ្យសមហេតុផលជាងមុន។ អ្នកអាចធ្វើលំហាត់ប្រាណគ្រប់ទីកន្លែង មិនថាអ្នកមានទំហំទីតាំងប៉ុន្មានទេ។ អ្វីដែលអ្នកត្រូវការ គឺដុំទំងន់ និងប្រភេទលំហាត់ប្រាណផ្ទាល់ខ្លួនរបស់អ្នក ដែលត្រូវការឧបករណ៍តិចតួចបំផុត។
សំណួរអំពីសុខុមាលភាពផ្លូវចិត្ត និងប្រព័ន្ធភាពស៊ាំ សំណួរទាំងនេះត្រូវបានឆ្លើយដោយ Gary Small, MD - សមាជិកក្រុមប្រឹក្សាប្រឹក្សាអាហារូបត្ថម្ភរបស់ក្រុមហ៊ុន Herbalife និងជាអ្នកនិពន្ធសៀវភៅ The Memory Bible។
* តើការរក្សាគម្លាតមានឥទ្ធិពលលើសុខភាពផ្លូវចិត្តក្នុងកំឡុងពេលនេះដែរ ឬទេ?
យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ អង្គការចំនួន៨៨ភាគរយ បានលើកទឹកចិត្ត ឬតម្រូវឱ្យបុគ្គលិកធ្វើការពីផ្ទះ ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ហើយការផ្តាច់ខ្លួន និងរក្សាគម្លាតនេះ អាចបណ្តាលឱ្យអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត ដូច្នេះ បង្កើនកម្រិតស្ត្រេស។
មនុស្សបានវិវត្តទៅជាសង្គម ដែលរស់នៅជាមួយគ្រួសារ មិត្តភក្តិ និងក្រុមមនុស្សដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នា ដើម្បីជួយដោះស្រាយភាពតានតឹងក្នុងជីវិត និងគ្រប់គ្រងសុខភាពផ្លូវចិត្តរបស់ពួកគេ។ ថ្វីត្បិតតែបច្ចុប្បន្ននេះ យើងស្ថិតក្នុងយុគសម័យឌីជីថល ដែលបច្ចេកវិទ្យាអនុញ្ញាតឱ្យយើងរក្សាទំនាក់ទំនងបានក៏ដោយ យើងនៅតែចង់បានទំនាក់ទំនង ដែលពាក់ព័ន្ធរួមបញ្ចូលការប៉ះ និងការជួបជុំគ្នាដោយផ្ទាល់ ដើម្បីរក្សាសុខភាពផ្លូវចិត្តរបស់យើង ដូច្នេះ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលយើងភាគច្រើនជួបប្រទះការព្រួយបារម្ភ ការបាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត។
ការយល់ដឹងពីភាពតានតឹងនៅក្នុងខ្លួនយើង និងដឹងពីរបៀបគ្រប់គ្រងវា ពិតជាមានសារៈសំខាន់ ជាពិសេសនាពេលបច្ចុប្បន្ននេះដោយសារតែភាពតានតឹងរ៉ាំរ៉ៃគំរាមកំហែងដល់សុខុមាលភាពរបស់យើង និងធ្វើឱ្យសមត្ថភាពប្រព័ន្ធភាពស៊ាំចុះខ្សោយ ដើម្បីប្រឆាំងនឹងការឆ្លងមេរោគ។ ស្ត្រេសក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។
* តើយើងអាចពង្រឹងសុខុមាលភាពផ្លូវចិត្តរបស់យើងយ៉ាងដូចម្តេច?
វិធីសាស្រ្តដើម្បីទប់ទល់នឹងស្ត្រេស និងគ្រប់គ្រងអារម្មណ៍បានល្អជាងមុន ព្រមទាំងអាចកាត់បន្ថយការព្រួយបារម្ភបានក្នុងកំឡុងពេលមិនច្បាស់លាស់នេះ មានដូចជា ការដើរ ការស្តាប់តន្ត្រី ឬការស្វែងរកកន្លែងស្ងប់ស្ងាត់ ដើម្បីសម្រាកពិតជាអាចជួយអ្នកឱ្យកំណត់ស្ថានភាពផ្លូវចិត្តរបស់អ្នកឡើងវិញបាន ហើយអាចដោះស្រាយបញ្ហាប្រចាំថ្ងៃវិញ។
វាក៏សំខាន់ផងដែរក្នុងការចំណាយពេលវេលា ដើម្បីបន្ធូរអារម្មណ៍ដោយការចូលរួមក្នុងសកម្មភាពដែលអ្នកចូលចិត្ត ឬផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់អ្នកទៅលើរឿងប្រលោមលោក ដើម្បីជួយឱ្យអ្នកសម្រាក និងមានអារម្មណ៍ថាមានថាមពលគ្រប់ពេលវេលា។
Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង៩០ប្រទេស ដោយសមាជិកឯករាជ្យរបស់យើង ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។
តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុន ដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕