(ភ្នំពេញ)៖ ក្រុមហ៊ុនខារ៉ាបាវ រកឃើញអ្នកឈ្នះរង្វាន់ទឹកប្រាក់១០០លានរៀលម្នាក់ទៀតហើយ ដែលរស់នៅខេត្តសៀមរាប។
សូមអបអរសាទរដល់លោក ហៃ ហួន មានទីលំនៅ ភូមិទឹកថ្លា នៅឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប ជាអ្នកមានមហាសំណាងថ្មី ឈ្នះរង្វាន់ធំពីខារ៉ាបាវ គឺទឹកប្រាក់១០០លានរៀល។
ក្រុមហ៊ុនខារ៉ាបាវ សូមសម្ដែងការអបអរសារទរ និងសង្ឃឹមថាទឹកប្រាក់ដែនេះ នឹងជួយសំរាលបន្ទុកគ្រួសារ ដែលកំពុងខ្វះខាតកំឡុងពេលកូវិតនេះ និងអាចប្រើប្រាស់គ្រប់តំរូវការផ្សេងៗបានជាច្រើនទៀត៕