(កូរ៉េ)៖ ផលិតកម្មខ្នាតយក្សចំនួន០៤ ប្រចាំវិស័យ K-POP មានដូចជា ផលិតកម្ម HYBE, ផលិតកម្ម SM, ផលិតកម្ម JYP និងផលិតកម្ម YG បានប្រកាសបង្ហាញប្រាប់ចំណូល និងប្រាក់ចំណេញរបស់ខ្លួន ប្រចាំត្រីមាសទី២ ឆ្នាំ២០២១នេះ។ ក្នុងចំណោមនេះ ផលិតកម្ម HYBE ទទួលបានប្រាក់ចំណូល និងចំណេញច្រើនជាងគេ ខណៈផលិតកម្ម YG ទទួលបានប្រាក់ចំណូល និងចំណេញទាបជាងគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

ទី៤៖ ផលិតម្ម YG
ជាផលិតម្មមួយ ក្នុងចំណោមផលិតកម្មធំៗទាំង៤ និងស្ថិតនៅលេខរៀងចុងក្រោយ ដោយសារតែទទួលបានប្រាក់ចំណេញទាបជាងគេ ក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ពោលគឺគិតត្រឹមខែមិថុនា ក្រុមហ៊ុននេះ បានខាតបង់ប្រាក់ប្រហែល ១.២៩លានដុល្លារ។ ងាកមកប្រាក់ចំណេញប្រតិបត្តិការរបស់ YG វិញ គឺទទួលបានប្រហែល ៨.៩២លានដុល្លារ។

មូលហេតុដែលធ្វើឲ្យផលិតកម្មមួយនេះ ខាតបង់ប្រាក់ និងមានប្រាក់ចំណេញទាបជាងគេ គឺដោយសារតែក្នុងត្រីមាសទី២ ឆ្នាំ២០២១ តារារបស់ YG មិនបានចេញបទថ្មីទេ ប៉ុន្តែមានការសន្និដ្ឋានថា ប្រាក់ចំណូលទំនងជាកើនឡើងវិញនៅត្រីមាសទី៣ នៅពេល Lisa សមាជិក BLACKPINK ត្រូវគេរំពឹងថា នឹង Debut ជាតារាទោលជាលើកដំបូងក្នុងពេលឆាប់ៗ។

ទី៣៖ ផលិតកម្ម JYP
ផលិតកម្ម JYP ទទួលបានប្រាក់ចំណូលប្រហែល ៤.១២លានដុល្លារ ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ខណៈប្រាក់ចំណេញ គឺទទួលបានប្រហែល ៨.២៤លានដុល្លារ។ ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីដើមឆ្នាំ មិនមានតារារូបណា Comback ឡើយ ទើបតែឈានដល់ត្រីមាសទី២ ទើបក្រុម DAY, ITZY, TWICE បញ្ចេញមុខមក ជាហេតុធ្វើឲ្យចំនួន នៃការលក់ហក់ឡើងខ្លាំង។

ទី២៖ ផលិតកម្ម SM
SM ត្រូវបានគេដឹងថា ជាផលិតកម្មលំដាប់ទី២ ដែលរកប្រាក់ចំណូលបានច្រើន និងចំណេញច្រើន ក្នុងត្រីមាសទី២ ឆ្នាំ២០២១។ SM រកបានចំណូលប្រហែល ១៤ លានដុល្លារ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ ខណៈប្រាក់ចំណេញ គឺទទួលបានប្រហែល ២៣.៦លានដុល្លារអាមេរិក។

xhttp://image.freshnewsasia.com/2020/id-024/fn-2021-08-19-16-37-53-2.jpg

ទី១៖ HYBE
HYBE ជាផលិតកម្មដែលទទួលបានប្រាក់ចំណូល និងចំណេញច្រើនជាងគេ ប្រចាំត្រីមាសទី២ ឆ្នាំ២០២១នេះ ដោយប្រាក់ចំណូល គឺទទួលបាន ១៧.៣លានដុល្លារ និងប្រាក់ចំណេញទទួលបានប្រហែល ២៤ លានដុល្លារ។ មិនមានអ្វីចម្លែកនោះទេ ដែលផលិតកម្មមួយនេះ ទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញច្រើនជាងគេ ព្រោះតែចូលដល់ត្រីមាសទី២ មានតារារបស់ផលិតកម្មនេះ ជាបន្តបន្ទាប់ដូចជា BTS, TXT, SEVENTEEN ជាដើមនេះ បានបញ្ចេញចម្រៀងថ្មីជាបន្តបន្ទាប់។

ប្រការនេះ បានធ្វើឲ្យប្រាក់ចំណូលរបស់ HYBE បានកើនឡើងយ៉ាងខ្លាំង មិនថយកម្លាំងឡើយ គិតចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០២១មក៕