(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក (Chip Mong Bank) ជាធនាគារដែលមានសន្ទុះរីកចំរើនយ៉ាងរហ័សមួយនៅប្រទេសកម្ពុជា។ មានវត្តមានលើទីផ្សារជាងពីរឆ្នាំប៉ុណ្ណោះ ធនាគារ ជីបម៉ុង ត្រូវបានប្រសិទ្ធិនាមជា «ធនាគារ ឌីជីថលថ្មី» ដែលប្រសើរបំផុតប្រចាំឆ្នាំ២០២០។

ធនាគារ ជីប ម៉ុង មានបម្រើសេវាយ៉ាងសំបូរបែប រាប់តាំងពីតម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃ ដូចជា៖ សេវាបញ្ញើសន្សំ ដាក់ប្រាក់បញ្ញើ មានកាលកំណត់ ប្រាក់កម្ចី សេវាធនាគារចល័ត សេវានៅតាមភ្នាក់ងារធនាគារ។

លើសពីនោះទៀត រហូតដល់ការបំពេញ តម្រូវការអាជីវកម្មផ្សេងៗ ដូចជា៖ សេវាប្រាក់បៀវត្សរ៍ កម្ចីអាជីវកម្ម គណនីអាជីវកម្ម សេវាធនាគារតាមអឺនធឺណិត ព្រមទាំងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ដែលសម្រួលដល់ការបំពេញតម្រូវការហិរញ្ញវត្ថុនានា កាន់តែមានភាពងាយស្រួល។

គូសបញ្ជាក់ថា ធនាគារ ជីប ម៉ុង បង្កើតឡើងដោយស្នាដៃកូនខ្មែរ ដោយមានការតាំងចិត្តខ្ពស់ ក្នុងការបម្រើប្រជាជនខ្មែរ ឲ្យបានកាន់តែប្រសើរជាងមុន លើសេវាកម្ម សេវាហិរញ្ញវត្ថុ និងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ជូនដល់ដៃគូអាជីវកម្ម ក៏ដូចជាបំពេញតម្រូវការហិរញ្ញវត្ថុ សម្រាប់បុគ្គលជាដើម៕