(ភ្នំពេញ)៖ រកឃើញអតិថិជនមានសំណាងម្នាក់ទៀតហើយ បានឈ្នះរង្វាន់មាស១តម្លឹងពីកម្មវិធី «ប៊ូសស្រ្ដងតេឈ្នះលុយ»។ អតិថិជនសំណាងរូបនេះឈ្មោះលោក អ៊ុង វិរៈ រស់នៅខេត្តកំពង់ចាម បានឈ្នះមាស១តម្លឹងពីប៊ូសស្រ្តង។
អតិថិជនសំណាងរូបនេះ បានលេងក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ និងបានចូលរួមលេង ព្រមទាំងមានសំណាងឈ្នះរង្វាន់ មាសសុទ្ធមួយតម្លឹងតែម្ដង។ ក្នុងនោះលោកបានឡើង មកទទួលផ្ទាល់លើឆាកប៊ូសស្រ្តងនាពេលថ្មីៗកន្លងទៅនេះ។
លោក អ៊ុង វីរៈ បានថ្លែងឲ្យដឹងថា «ខ្ញុំបានចូលរួមលេខដោយបានតេចូលក្នុងកម្មវិធី «ប៊ូសស្រ្តងតេឈ្នះលុយ» កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ ហើយបានបើកប្រអប់ទាំង៥ ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន៩ដែលជ្រើសរើសរួច ក្នុងនោះឃើញថា ក្នុងប្រអប់ឃើញសុទ្ធតែជាមេដាយមាសទាំង៥ ដែលស្មើនឹងរង្វាន់មាស១តម្លឹង ធ្វើខ្ញុំព្រមទាំងក្រុមគួ្រសារសប្បាយចិត្តជាខ្លាំង»។
សូមជម្រាបថា ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទើបកម្មវិធីបានរៀបចំការផ្ដល់រង្វាន់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នាពេលថ្មីៗនេះ។
កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង លំដាប់ថ្នាក់ពិភពលោកប៊ូសស្រ្តង និងជាកម្មវិធីឈ្នះលុយងាយៗ។
សូមជម្រាបថា កម្មវិធីមានតំណាក់កាលលេង និងឈ្នះរង្វាន់ដូចជា បើអ្នកតេជ្រើសរើសបាន៖
* មេដាយមាសមួយស្លាកស្មើនឹងទឹកប្រាក់២០ម៉ឺនរៀល។
* មេដាយមាស២ស្លាក ស្មើនឹងទឹកប្រាក់៤០ម៉ឺនរៀល។
* មេដាយមាស៣ស្លាក ស្មើនឹងទឹកប្រាក់៨០ម៉ឺនរៀល។
* មេដាយមាស៤ស្លាក ស្មើនឹងទឹកប្រាក់១លាន៦០ម៉ឺនរៀល។
* ចំណែកមេដាយមាស៥ស្លាក ស្មើនឹងមាសសុទ្ធ១តម្លឹង។
ដើម្បីមានឳកាសឈ្នះមាស១តម្លឹង ដូចអតិថិជនមហាសំណាងខាងលើ សូមអតិថិជនកុំភ្លេចត្រៀមទូរស័ព្ទ និងកំប៉ុងប៊ូសស្រ្តង ដើម្បីតេចូលក្នុងកំពូលកម្មវិធី «ប៊ូសស្រ្តងតេឈ្នះលុយ» រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង៤៖៣០នាទីល្ងាច នៅកញ្ចក់ទូរទស្សន៍ PNN។
រួសរានឡើងមាសសុទ្ធជាច្រើនតម្លៃ និងទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងរងចាំលោកអ្នក៕