(ភ្នំពេញ)៖ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែប សហគមន៍ធម្មជាតិបៃតងមួយ ដែលនឹងត្រូវសាង់សង់នៅលើផ្ទៃដីជិត ៥០ហិកតា មានសួនធម្មជាតិដ៏ធំទំហំ ៤.៥ហិកតា និង មានទន្លេអមសងខាង ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំង ជាប់ផ្លូវជាតិ 6A តែម្តង។
ចំណាយពេលត្រឹមតែ ៣នាទី ពីផ្លូវ លីយ៉ុងផាត់ ឬ ១២នាទី ពីរង្វង់មូលស្ពានជ្រោយចង្វារ និងមានលំនៅឋានប្រណិតៗជាច្រើនប្រភេទដូចជា៖ វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ ហូមអហ្វីស ដែលពេញនិយម និងទាន់សម័យសម្រាប់ការរស់នៅ។ លំនៅឋាននីមួយៗត្រូវបានសាងសង់ និងរចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញៗ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះនៃផ្ទះ និងផ្តល់ឲ្យលោកអ្នកទទួលបាននូវបទពិសោធន៍គ្រប់យ៉ាង ដែលជីវិតបានផ្តល់អោក្នុងសហគមន៍ដែលមានបរិយាកាសបែបថ្មី។
ជាមួយទីធ្លាដ៏ធំវិសេសវិសាល ដែលហ៊ុមព័ទ្ធដោយធម្មជាតិ សម្រាប់គ្រប់សកម្មភាព ការលម្ហែ និងប្រណិតភាព ក្នុងនោះក៏មាន ក្លឹបហៅស៍ អាងហែលទឹកប្រណិតធំខាងក្រៅ កន្លែងហាត់ប្រាណដែលមានឧបករណ៍ទាន់សម័យគ្រប់ប្រភេទ មានផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់ និងកន្លែងសម្រាប់ក្មេងលេង អមដោយដើមឈើធំៗ មានផ្កាចំរុះពណ៌ ធ្វើឲ្យមានទេសភាពបៃតងកាន់តែស្រស់បំព្រង ដែលជាទីតាំងល្អបំផុតសម្រាប់ការរស់នៅ ជាមួយទេសភាពស្រស់ ស្រឡះ ធម្មជាតិប្រៀបបានទៅនឹងតំបន់រីសតផងដែរ។
បុរី ហ្គោលដេន ផាក ដឹណេតឆឹរ៉ល កំពុងផ្តល់ជូនអតិថិជននូវតម្លៃផ្ទះយ៉ាងពិសេសចាប់ ៨ម៉ឺនដុល្លារអាមេរិក ឡើងទៅ ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ ១២% មានលក្ខខណ្ឌបង់ប្រាក់ងាយស្រួលដោយមិនចាំបាច់កក់ប្រាក់ និង គ្មានការប្រាក់រហូតដល់ ២៤ខែ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖
* លេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998 ឬតាមរយ:ប្រព័ន្ធអនឡាញ
* ហ្វេសបុកផេក: https://m.facebook.com/boreygoldenpark/
* តេឡេក្រាម: https://t.me/boreygoldenpark
* អ៉ីនស្ដាក្រាម: https://instagram.com
* ទីតាំងគម្រោងដឹណេតឆឺរ៉ល: http://bit.ly/BoreyGoldenParkTheNatural