(ភ្នំពេញ)៖ បើនិយាយរឿងទិញទំនិញតាមអនឡាញ មានអតិថិជនមិនតិចទេ ដែលខកបំណងជាមួយទំនិញ មិនសូវមានគុណភាព ថែមទាំងមានតម្លៃថ្លៃទៀតផង។ ថ្ងៃនេះ យើងនឹងចែករំលែកបទពិសោធន៍ ពីការទិញទំនិញល្អៗ ជាមួយការបញ្ចុះតម្លៃយ៉ាងច្រើន។
ឥឡូវនេះ អតិថិជនទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស៥% បន្ថែមភ្លាមៗ នៅរៀងរាល់ពេលទិញទំនិញពី Smile Shop តាមរយៈ Wing App ឬ Smile Shop App ដោយគ្រាន់តែជ្រើសរើស ធ្វើការទូទាត់ទំនិញជាមួយ WingPay។
អតិថិជនអាចស្វែងរក ទីផ្សារ Smile Shop ក្នុងកម្មវិធីស្មាតហ្វូនវីង (Wing App) ដោយជ្រើសរើសសញ្ញា «ការទិញទំនិញអនឡាញ» (Online Shopping) ក្នុងកម្មវិធីស្មាតហ្វូនវីង បន្ទាប់មកទៀត លោកអ្នកអាចធ្វើការបញ្ជាទិញទំនិញនានាពី Smile Shop បានយ៉ាងស្រួល ហើយទូទាត់ប្រាក់តាមរយៈ WingPay ព្រមទាំងទទួល បានការបញ្ចុះតម្លៃ៥%បន្ថែម។
ការបញ្ចុះតម្លៃ៥%បន្ថែមនេះ នឹងប្រព្រឹត្តទៅចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
សម្រាប់អតិថិជន Smile Shop ដែលមិនទាន់មានកម្មវិធីស្មាតហ្វូនវីង (Wing App) អាចតំឡើងកម្មវិធីនេះ ដោយខ្លួនឯងបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដោយគ្រាន់តែចូលទៅក្នុង App Store ឬ Play Store រួចទាញយក Wing Money App និងបំពេញព័ត៌មានតាមការណែនាំ ដើម្បីបង្កើតគណនីផ្ទាល់ខ្លួន ជាការស្រេច៕