(ភ្នំពេញ)៖ ការផ្លាស់ប្តូររូបរាងថ្មីនៃទឹកក្រូចអាយស៍ IZE ផ្តោតសំខាន់មួយផ្នែកលើការរចនានិមិត្តសញ្ញាផលិតផលដោយបានបញ្ចូលសញ្ញាត្រីកោណមើលទៅយ៉ាង «ឡូយ កាលីប» ទាក់ទាញយុវវ័យខ្លាំង។ តោះមកដឹងពីមូលហេតុដែលទឹកក្រូចអាយស៍ IZE ជ្រើសរើសសញ្ញាត្រីកោណនេះ។

ទឹកក្រូចអាយស៍ IZE ជាម៉ាកផលិតផលភេសជ្ជៈដ៏ទាក់ទាញសម្រាប់យុវវ័យ។ បើយោងតាមការស្ទង់មតិក្នុងចំណោមយុវវ័យអំពីរូបរាងថ្មីរបស់ទឹកក្រូចអាយស៍ IZE ការបន្ថែមសញ្ញាត្រីកោណត្រួតស៊ីគ្នាខ្វាត់ខ្វែងបែបនេះ ធ្វើឲ្យការរចនាទាំងមូលមើលទៅកាន់តែទាក់ទាញ ដែលនាំយុវវ័យសំដៅដល់ពាក្យថា «ឡូយ កាលីប» នេះតែម្តង។

មួយវិញទៀត សញ្ញាត្រីកោណ ជាសញ្ញាដែលមានប្រជាប្រិយភាព និងទាក់ទាញភ្នែកអ្នកមើលខ្លាំង ដែលត្រូវបានម៉ាកផលិតផលល្បីៗលំដាប់ពិភពលោកជាច្រើន ច្នៃបញ្ចូលទៅក្នុងការរចនានិមិត្តសញ្ញាសម្គាល់ម៉ាកផលិតផលរបស់ខ្លួនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ សញ្ញាត្រីកោណ ក៏ជាសញ្ញាកំពុងពេញនិយមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ក្នុងចំណោមយុវវ័យ រាប់ចាប់ពីការតុបតែងជញ្ជាំងបន្ទប់មានរូបត្រីកោណត្រួតស៊ីគ្នាចម្រុះពណ៌ ការជ្រើសរើសសម្ភារមានរាងជាត្រីកោណ ការធ្វើស្ទាយថតរូបឲ្យចេញជាសញ្ញាត្រីកោណជាដើម។ ទំាំងនេះ គឺសុទ្ធតែបង្ហាញពីភាព «ឡូយ កាលីប»

ហេតុដូច្នេះហើយ ទើបពាក្យថា «ឡូយ កាលីប» ជាអត្តសញ្ញាណថ្មីបន្ថែមមួយទៀត របស់ទឹកក្រូចអាយស៍ IZE។ ទឹកក្រូចអាយស៍ IZE និមិត្តសញ្ញានៃភាព ស្រស់ស្រាយ សប្បាយ និងឡូយ កាលីប៕