(អង់គ្លេស)៖ ក្លិបបាល់ទាត់ Watford បានចុះកិច្ចសន្យា ជាមួយខ្សែបម្រើ Ozan Tufan ផ្ទេរមកពីក្លិប Fenerbahce ដែលលេងនៅលីគ Turkish Super Lig របស់តួកគី ក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេល១រដូវកាល ជាមួយនឹងជម្រើសអាចទិញបាន, នេះបើតាមការបញ្ជាក់ពីក្លិប លេងនៅលីគអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។

កីឡាករលំដាប់អន្តរជាតិសញ្ជាតិតួកគីរូបនេះ បានចាប់ផ្តើមអាជីពរបស់លោក នៅក្លិប Bursaspor មុនពេលចូលរួមជាមួយក្លិប Fenerbahce ក្នុងឆ្នាំ២០១៥, ជាទីកន្លែងដែលលោក បានបង្ហាញខ្លួន១៧៤ប្រកួត នៅក្នុងការប្រកួតទាំងអស់។ លោកក៏ធ្លាប់លេងក្នុងលក្ខខណ្ឌខ្ចីជើង នៅក្លិប Alanyaspor ផងដែរ។

កីឡាករវ័យ២៦ឆ្នាំរូបនេះ បានលេង៦៣លើក ឲ្យប្រទេសរបស់លោក៕