(ភ្នំពេញ)៖ គម្រោងបុរីប្រណិតកប់ស្រូវ គឺស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋ៣០ម៉ែត្រ កែងជាមួយផ្លូវទំនប់កប់ស្រូវជិតផ្សារបោះដុំបន្លែបឹងតាមោក តំបន់នេះក៏កំពុងតែមានសន្ទុះខ្លាំងនៃការអភិវឌ្ឍន៍អចលនទ្រព្យ និងស្ថិតនៅជាប់ជាមួយគម្រោងធំថ្មីៗជាច្រើនទៀតដែលមានដូចជា៖ គម្រោងមន្ទីពេទ្យកាល់ម៉ែត្រ២ ក្រសួងការពារជាតិ អគ្គស្នងការនគបាលជាតិ ឧស្យានធម្មជាតិ សាលាពន្ធដារជាតិ និងក្រសួងធំៗនានាជាច្រើនទៀត។

គម្រោងនេះស្ថិតនៅតំបន់ដែលមានផ្លូវខ្វាត់ខ្វែងតភ្ជាប់ជាមួយផ្លូវសំខាន់ៗនានាជាច្រើន ដូចជា៖ផ្លូវល្បឿនលឿនឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ផ្លូវឆ្ពោះទៅកាន់មហាវិថីឈ្នះឈ្នះស្ពានព្រែកព្នៅ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវហាណូយ ផ្លូវឯកឧត្តមជាសុផារ៉ា និងផ្លូវចេញឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិពោចិនតុងបានយ៉ាងឆាប់រហ័សទៀតផង។

ម៉្យាងវិញទៀតគម្រោងនេះមានចំងាយត្រឹមតែ១០នាទី ពីផ្សារទំនើប Aeon mall sensokh city, ផ្សារMarko, Global house ភោជនីយដ្ឋាន សាលារៀន អគារការិយាល័យ និងអគារពាណិជ្ជកម្មផ្សេងៗជាច្រើនទៀត។

គម្រោងបុរីប្រណិតកប់ស្រូវ ក៏ត្រូវបានអភិវឌ្ឍន៍លំនៅឋានជាប្រភេទផ្ទះហ្សបហោស៍ AនិងB ដែលមានការរចនាម៉ូតបែបទាន់សម័យ ស្អាតសាកសមបំផុតសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមហ៊ុនទៅលើការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ពន្រឹងគុណភាពសំណង់ និងការរៀបចំហេដ្ឋារចនាសម្ព័ន្តយ៉ាងសម្បូរបែប៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ទូរស័ព្ទលេខ៖
Cellcard: 078 520 888
Smart: 081 520 888
Metfone: 081 520 888