(ម៉ាឌ្រីត)៖ ក្លិប Real Madrid នៅពេលនេះបានសម្រេចកិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema រហូតដល់ឆ្នាំ២០២៣ ដែលជាកិច្ចសន្យាថ្មី ១ឆ្នាំបន្ថែមទៀត ដែលជាកីឡាករម្នាក់លេងជាមួយក្លិបកំពូលអេស្ប៉ាញ Real Madrid បានចំនួន ១៤ឆ្នាំនៃអាជីពបាល់ទាត់។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

បច្ចុប្បន្ន Benzema មានវ័យ ៣៣ឆ្នាំដែលត្រូវបានក្លិប Real Madrid នាំមកពីក្លិបបារាំង Lyon កាលឆ្នាំ២០០៩ ដែលរកបាន ២៨១គ្រាប់ក្នុងរយៈពេល ១២ឆ្នាំនៅពេលដែលរូបគេជាអ្នកស៊ុតបាន ២០គ្រាប់ជាងនៅ ៣រដូវកាលជាប់គ្នាជាមួយលីគ La Liga ដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំដោយ Carlo Ancelotti ហើយការបើកឆាករដូវកាលថ្មី ២០២១-២០២២ រូបគេរកបាន ២គ្រាប់ពេលឈ្នះក្រុម Alaves ៤-១។

ដោយគិតមកត្រឹមពេលនេះ Benzema ឈ្នះពានលីគ La Liga បានចំនួន ៣ដងហើយពានលីគអឺរ៉ុប Champions League ៤ដងរួមជាមួយពាន FIFA Club World Cup ខណៈដែលរូបគេក៏ជាសមាជិកឆ្នើមម្នាក់របស់ក្លិបបន្ទាប់ពីអ្នកចាំទី Thibaut Courtois ដែលបន្តកិច្ចសន្យាដល់ឆ្នាំ២០២៦ នាពេលថ្មីៗនេះ៕