(ភ្នំពេញ)៖ រថយន្តតូយ៉ូតា Land Cruiser ម៉ូឌែលឆ្នាំ២០២២ ស៊េរីខ្ពស់បំផុត ត្រូវបានប្រកាសថានឹងមានវត្តមាន នៅក្នុងប្រទេសឆាប់ៗនេះ។ នេះបើតាម Facebook ផ្លូវការរបស់ក្រុមហ៊ុន។

រថយន្ត Land Cruiser 2022 ស៊េរីខ្ពស់ជាងគេនោះ គឺ GR-S មកពីពាក្យពេញថា Gazoo Racing Sport ហើយនេះជាផ្នែកមួយនៃការខិតខំ ក្រុមហ៊ុនតូយ៉ូតាដែលផ្តោតលើការបង្កើតនូវសមត្ថភាព និងការបើកបរបែបផ្លូវលំបាកៗ របស់រថយន្ត និងស៊េរីខ្ពស់លំដាប់ទី១ នោះគឺ ZX និងចុងក្រោយនោះគឺស៊េរី VX។

ក្រោយពីមានការប្រកាសភ្លាមៗ ឃើញថា មានការចាប់អារម្មណ៍ពីសំណាក់អតិថិជនជាខ្លាំង ហើយក្រុមហ៊ុននាំចូលផ្តាច់មុខនៅកម្ពុជា បានប្រាប់ឲ្យដឹងថា ចំនួនទទួលកក់ដែលបានគ្រោងទុក គឺទទួលបានការកុម្ម៉ង់លើសពីអ្វីដែលបានរំពឹងទុកសម្រាប់ខែសីហានេះ។

យ៉ាងណាមិញ ដើម្បីកុំអោយអតិថិជនរង់ចាំយូរ និងដើម្បីក្លាយជាម្ចាស់នៃរថយន្ត LC300 នេះ អតិថិជននៅតែអាចបន្តកក់ និង កុម្ម៉ង់ពីក្រុមហ៊ុនតូយ៉ូតាខេមបូឌាបាន ដោយគ្រាន់តែអតិថិជនធ្វើការទំនាក់ទំនងទៅកាន់លេខ ០17 333 503 ឬ 086 333 503 ឬក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា៖

Facebook: https://www.facebook.com/ToyotaCambodia
Telegram: https://t.me/toyotacambodiakh
Youtube: https://www.youtube.com/channel/UCIbXXdHrsBWjwMk3jns-F2w
Website: http://toyota.com.kh/en
Instagram: https://www.instagram.com/toyotacambodia/

សូមជ្រាបថា ក្រុមហ៊ុនតូយ៉ូតា ខេមប៊ូឌា នឹងនាំចូលរថយន្ត Land Cruiser ម៉ូឌែលឆ្នាំ ២០២២ ជាមួយជម្រើស៣ប្រភេទ៖ GR-S (Gazoo Racing Sport), ZX និង VX ដែលមានលំដាប់ OPtion កំពូលបំផុត រីឯតម្លៃវិញត្រឹមតែ ១៨៥ ០០០ដុល្លារប៉ុណ្ណោះ សំរាប់ស៊េរីខ្ពស់ផុតលេខ GR-S៕