(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍលំនៅឋានដ៏ថ្មីសន្លាងបែបអាជីវកម្មថ្មី ដឹស្តាផ្លាទីនីម ខេភីថល វ័ន ដ៏លេចធ្លោមួយរបស់ បុរី ប៉េង ហួត ដែលអតិថិជនទន្ទឹងរង់ចាំជាយូរមកហើយ បានបើកលក់ជាផ្លូវការ ជាមួយនឹងការផ្តល់ជូននូវប្រូម៉ូសិនពិសេសផ្ទួនៗ ដែលរួមមាន៖

*ការបញ្ចុះតម្លៃ រហូតដល់១០%
*ឈុតកង់ដ៏ស្រស់ស្អាត ម៉ាក Giant
*គោលការណ៍កាន់តែមានភាពងាយស្រួល ជាមួយជម្រើសធនាគារដៃគូសហការ។

អ្វីដែលនឹកស្មានមិនដល់ គម្រោងថ្មីនេះ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន ព្រោះត្រឹមថ្ងៃបើកលក់ដំបូង អតិថិជនបានធ្វើការកក់ផ្ទាល់ និងតាមរយៈOnline រហូតដល់ជាង៣០% នៃចំនួនផ្ទះសរុប ប្រកបដោយទំនុកចិត្ត។

គម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំងាយត្រឹមតែ ៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំសហគមន៍ទំនើបចម្រុះ រួមបញ្ចូលទាំងគម្រោងលំនៅឋាន និងគម្រោងពាណិជ្ជកម្មរួម ដែលមានសក្តានុពលសម្រាប់ការប្រកបអាជីវកម្ម និងជាទីតាំងពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលអនាគត។

ពិសេសនឹងធ្វើឲ្យគម្រោងនេះក្លាយជាស្នូលនៃការផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនរាប់ម៉ឺនគ្រួសារដែលកំពុងរស់នៅក្នុងគម្រោងមេ ហ្គ្រេនស្តាផ្លាទីនីម ទាំងមូល ព្រមទាំងប្រជាជនដែលរស់នៅក្នុង ទឹកដីខណ្ឌច្បារអំពៅនេះផ្ទាល់តែម្តង។

គម្រោងដ៏ថ្មីសន្លាងនេះ ក៏ជាចរន្តផ្លូវចេញចូលថ្មីដ៏សំខាន់មួយទៀតដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់មហាវិថីក្លាស្ទ័រ ដែលជាបណ្តុំពាណិជ្ជកម្មដ៏សម្បូរបែប ព្រមទាំងតភ្ជាប់ទៅមហាវិថី អេកូ ខលឡិកសិន ដែលជាមហាវិថីសួនសាធារណៈ មានប្រវែងជាង២ គីឡូម៉ែត្រ រួមជាមួយផ្លូវសម្រាប់ជិះកង់ និងផ្លូវរត់ Marathon ស្តង់ដាអន្តរជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។

គម្រោងដ៏ថ្មីសន្លាងនេះ ក៏តភ្ជាប់ទៅកាន់គម្រោង ភីអេច យូរ៉ូផាក ដែលជាសួនកម្សាន្តបែបអឺរ៉ុបមានតែមួយគត់ក្នុងរាជធានីភ្នំពេញ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន បានអភិវឌ្ឍឡើងជាមួយហ្សបហោស៍ប្រភេទថ្មីសុទ្ធសាធ ដែលមានទំហំ 4.5m x 14m កម្ពស់3ជាន់ បែងចែកចេញជា 4បន្ទប់គេង 5បន្ទប់ទឹក បរិវេណចម្អិនអាហារ និងបរិវេណសម្រាប់ប្រកបអាជីវកម្ម និងទទួលភ្ញៀវ ដែលស័ក្តិសមឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ ផាសុកភាពក្នុងការរស់នៅ និងប្រកបអាជីវកម្ម។

គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងបរិស្ថានបៃតងស្រស់ ព្រមទាំងបណ្តុំពាណិជ្ជកម្ម និងអាជីវកម្មខ្នាតតូច-ធំគ្រប់ប្រភេទ ស្ថិតក្នុងបណ្តុំសហគមន៍អភិវឌ្ឍទំនើបចម្រុះបែបនេះ អតិថិជនប្រាកដជាទទួលបាននូវបទពិសោធន៍ នៃការរស់នៅដ៏អស្ចារ្យ ជាមួយគម្រោង ដឹស្តាផ្លាទីនីម ខេភីថល វ័ន ប្រកបដោយភាពស៊ីវិល័យ ឧត្តមភាព សុវត្ថិភាព សុខុមាលភាព និងសុភមង្គលក្នុងក្រុមគ្រួសារ ដែលនឹងធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ។

ដើម្បីឲ្យកាន់តែច្បាស់ ជួបគ្នានៅពិធីបើកលក់គម្រោងថ្មី ដឹស្តាផ្លាទីនីម ខេភីថល នៅការិយាល័យលក់របស់បុរី ប៉េង ហួត បឹងស្នោ ដែលនឹងបញ្ចប់ត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៦ល្ងាច ឬទាក់ទងមកកាន់ទូរស័ព្ទលេខ៖
015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth