(ផារ៉ាដាយ)៖ ជំនួបដណ្តើមខ្សែក្រវាត់ WBA Welterweight រវាង Manny Pacquiao ទល់នឹងកីឡាករគុយបា Yordenis Ugas ចាប់ផ្តើមហើយនៅលើសង្វៀន T-Mobile Arena ស្ថិតក្នុងរដ្ឋ Neveda សហរដ្ឋអាមេរិក។

នេះជាគឺជាការឡើងការពារខ្សែក្រវាត់ WBA Welterweight លើកទី១ របស់ Pac Man ក្រោយឈ្នះពី Keith Thurman កាលពីខែកក្កដា ឆ្នាំ២០១៩ នៅសហរដ្ឋអាមេរិកដូចគ្នា និងជាការប្រកួតលក្ខណៈអាជីពលើកទី៧២ ផងដែរសម្រាប់បុរសវ័យ ៤២ឆ្នាំសញ្ជាតិហ្វីលីពីន។

ឆ្លងកាត់ ៧១ប្រកួតនាពេលកន្លងមក Pacquiao ទទួលបានជ័យជម្នះ ៦២ដង ចាញ់ ៧ដង ស្មើ ២ដង ក្នុងនោះដែរធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ៣៩ដង គ្រាដែលគូប្រជែង Yordenis Ugas មានវ័យ ៣៥ឆ្នាំក៏បានដាក់ខ្សែក្រវាត់ WBA Regular របស់គេផងដែរក្នុងប្រកួតលើកទី៣១ នេះ ដោយធ្លាប់ឈ្នះបាន ២៦ដង និងចាញ់ ៤ដង ក្នុងនោះធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ១២ដងទៀតផង៕