(ផារ៉ាដាយ)៖ នៅទីបំផុតស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao បានប្រកួតចាញ់ពិន្ទុដោយឯកច្ឆនក្រោមកណ្តាប់ដៃរបស់កីឡាករគុយបា Yordenis Ugas ក្នុងការប្រកួត ១២ទឺកពេញនាថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ នៅលើសង្វៀន T-Mobile Arena ស្ថិតក្នុងទីក្រុង Paradise សហរដ្ឋអាមេរិក។

ក្នុងការប្រកួត ១២ទឺកពេញ កីឡាករចាស់វស្សា វ័យ ៤២ឆ្នាំ Pac Man មិនបានធ្វើឲ្យម្ចាស់ខ្សែក្រវាត់ WBA Welterweight ឈឺសាច់ខ្លាំងក្នុងទឹកណាមួយនោះ ដ្បិតកីឡាករស្បែកខ្មៅគុយវាយបែបការពារ និងសងវិញ ១ដៃៗតែប៉ុណ្ណោះ ដើម្បីទទួលបានជ័យជម្នះលើកទី២៦ ក្រៅពីចាញ់ ៤ដងពីការប្រកួតលើកទី៣១លើកសរុបរបស់គេ។

តែយ៉ាងណា នេះបានក្លាយជាការបរាជ័យលើកទី៨ របស់ Manny Pacquiao ក្រៅពីឈ្នះ ៦២ដងក្នុងចំណោមប្រកួត ៧២លើករបស់គេ និងជាការរបូតខ្សែក្រវាត់ WBA Regular ដែលដណ្តើមបានពី Keith Thurman កាលពីឆ្នាំ២០១៩ ផងដែរ៕