(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន បានបន្តប្រគល់រង្វាន់ម៉ូតូ ZoomerX ចំនួន ០២គ្រឿងបន្ថែមទៀត ដល់អ្នកឈ្នះរង្វាន់ចំនួន ពីររូប មកពីខេត្តតាកែវ និង ខេត្តកណ្តាល។ ការប្រគល់រង្វាន់ បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។

អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូ ទាំងពីរនាក់រួមមាន៖

* អ្នកឈ្នះម៉ូតូទី១៖ មានឈ្មោះ ញ៉ ស្រីលីន ភេទស្រី អាយុ២១ឆ្នាំ ជានិស្សិតវិស្វកម្មជីវសាស្ត្រ រស់នៅ ភូមិតាបួ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ស្រីលីន បញ្ជាក់ថា ពេលនោះខ្លួនមានអាការៈមិនស្រឡះក ក៏បានទៅទិញឆេមពានអាយស៍ ០១កំប៉ុងមកហូប គ្រាន់តែគាស់ក្រវិលកំប៉ុងភ្លាមស្រាប់តែឃើញរូបម៉ូតូតែម្តង។ នាងរំភើបចិត្តជាខ្លាំង ក៏ទៅប្រាប់យាយ ធ្វើឱ្យផ្អើលបងប្អូន នាំគ្នាមើលក្រវិលកំប៉ុងឈូរឆពេញ។

* អ្នកឈ្នះម៉ូតូទី២៖ មានឈ្មោះ ជា ម៉េងហុង ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកលក់ដូរនៅផ្សារ រស់នៅឃុំរកាកោង២ ស្រុកកំពូល ខេត្តកណ្តាល។ លោក ម៉េងហុង បានរៀបរាប់ប្រាប់ថា គាត់ចូលចិត្តហូបឆេមពានអាយស៍ណាស់ ព្រោះវាមានរស់ជាតិឈ្ងុយប្រហើរនិងធ្វើឱ្យស្រឡះបំពង់ក។ គាត់សប្បាយចិត្តជាខ្លាំង ដែលបានឈ្នះរង្វាន់ម៉ូតូនឹងគេដែរ ដោយកន្លងមកធ្លាប់តែឃើញអ្នកភូមិឈ្នះរង្វាន់ពីឆេមពាន ស្រាប់តែថ្ងៃនេះដល់វេនខ្លួនឯងម្តង។

ចំណែកឯអ្នកលក់ឆេមពានឱ្យអ្នកឈ្នះរង្វាន់ម៉ូតូទាំង ០២នាក់ខាងលើ ក៏ទទួលបានកាដូលើកទឹកចិត្តជា ភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ម្នាក់ៗចំនួន ៥០កេសផងដែរ នោះគឺ មានឈ្មោះ ផាង សុភា ជាអ្នកលក់ភេសជ្ជៈឆេមពាននៅភូមិតាបួ ក្នុងស្រុកកោះអណ្តែត និងលោកស្រី ឆេង គីមស្រៀង ជាអ្នកលក់ភេសជ្ជៈឆេមពាន នៅភូមិដើមជ្រៃ ឃុំរកាកោង២ ស្រុកមុខកំពូល។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក ម៉ី ដារ៉ា បានសម្តែងការអបអរដល់អ្នកឈ្នះរង្វាន់ទាំងពីរនៅពេលនេះ និងបញ្ជាក់ថា នេះជាសំណាងពិតៗដែលមាននៅក្រោមក្រវិលកំប៉ុងឆេមពានស្រាប់។ អតិថិជនឆេមពានយិនស៉ិន និង ឆេមពានអាយស៍គ្រប់ៗគ្នាសុទ្ធតែមានឱកាសឈ្នះរង្វាន់ម៉ូតូ និង រង្វាន់ជាលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចៗគ្នា។

លោកក៏បានបន្ថែមទៀតថានៅពេលខាងមុខនេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ឆេមពានយិនស៉ិននិងឆេមពានអាយស៍ នឹងផ្តល់សំណាងជាម៉ូហុងដាស្កូបពី(Honda Scoopy)វិញម្តង ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ។

ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៉ិននិងឆេមពានអាយស៍ មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល និង រង្វាន់ម៉ូតូHonda Scoopyដ៏ច្រើនសន្ធឹកសន្ធាប់៕