(ភ្នំពេញ)៖ ការសិក្សាបណ្ដុះបណ្ដាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីក និងពង្រឹងនូវ ចំណេះដឹង សមត្ថភាព និងជំនាញផ្សេងៗរបស់បុគ្គលនីមួយៗ ដើម្បីក្លាយជាយុវជនជំនាន់ថ្មី សម្រាប់ អភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល។

ជាពិសេស នាពេលបច្ចុប្បន្ននេះដែរ គ្រប់ស្ថាប័ន សហគ្រាស ក្រុមហ៊ុនគ្រប់ជាន់ថ្នាក់ទាំងអស់ រមែងមានតម្រូវការនូវបុគ្គលិក ដែលមានចំណេះដឹង សមត្ថភាព ជំនាញ និង បទពិសោធន៍ល្អសម្រាប់បម្រើការទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ រួមទាំងជំនាញទន់ដែលជាសមត្ថភាពបន្ថែមរបស់បុគ្គលម្នាក់ៗដូចជា សមត្ថភាពក្នុងការធ្វើការងារជាក្រុម និងសមត្ថភាពក្នុងការដឹកនាំក្រុមជាដើម។

ជាមួយគ្នានេះដែរ វិទ្យាស្ថានខេមអេដប៊ីហ្សនេស្សស្គូល ជាវិទ្យាស្ថានមួយដែលបណ្ដុះ បណ្ដាលទៅលើផ្នែកគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងធុរៈកិច្ច ដែលមានការទទួល ស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

វិទ្យាស្ថាន ខេមអេដប៊ីហ្សនេសស្គូល គឺជាវិទ្យាស្ថានដែលមានការទទួលស្គាល់ខ្ពស់នៅក្នុងទីផ្សារការងារ រួមជាមួយថ្នាលបណ្ដុះបណ្ដាលដែលប្រកបដោយគុណភាព គុណវុឌ្ឍិ និងការទទួលស្គាល់ ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ ដូចជាការទទួលស្គាល់ពីសមាគមគណនេយ្យករជំនាញ (ACCA) នៅចក្រភពអង់គ្លេស វិទ្យាស្ថាន Chartered Financial Analyst (CFA) និង Accreditation Council for Business Schools and Programs នៅប្រទេសសហរដ្ឋអាមេរិក ASEAN University Network នៅអាស៊ី និងការទទួលស្គាល់ផ្នែកគ្រប់គ្រងកម្រិតស្ដង់ដារ ISO 9001:2015 ដោយ Guardian Independent Certification ដែលចុះបញ្ជីនៅចក្រភពអង់គ្លេសផងដែរ។

ក្នុងរយៈពេល៤ឆ្នាំ នៃការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅវិទ្យាស្ថានខេមអេដប៊ីហ្សនេស្គូល វិទ្យាស្ថានមិនត្រឹមតែបណ្ដុះបណ្ដាលនិស្សិតនូវចំណេះដឹង ជំនាញ សមត្ថភាព និងបទពិសោធន៍ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងធុរៈកិច្ច នោះទេ។

ដោយឡែកវិទ្យាស្ថានខេមអេដ ក៏បានបង្កើតនូវកម្មវិធីជាច្រើន ដើម្បីជម្រុញ និងពង្រឹងនួវសមត្ថភាពធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ និងជំនាញទន់ផ្សេងៗរបស់ និស្សិតគ្រប់រូប ដែលកម្មវិធីនោះរួមមាន ការបោះជម្រុំ ការធ្វើសកម្មភាពសប្បុរសធម៌ ការបង្កើតនូវក្លឹបសិក្សានានា ការចូលរួមនូវការប្រកួតប្រជែងសមត្ថភាពផ្សេងៗ សកម្មភាព កីឡា ទស្សនកិច្ចសិក្សាទំាងក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងសកម្មភាព និងកម្មវិធី ផ្សេងៗជាច្រើនទៀតផងដែរ។

ទាំងនេះក៏ជាមូល ហេតុដ៏ចម្បងមួយ ដែលធ្វើឱ្យរាល់និស្សិតទាំងអស់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) ប្រកបទៅដោយចំណេះដឹង សមត្ថភាព ជំនាញ និងបទពិសោធន៍ខ្ពស់ ព្រមទាំងប្រកបនូវគុណធម៌ សច្ចធម៌ និងភាពអំណត់អត់ ធ្មត់ក្នុងការអនុវត្តការងារ ដែលទាំងនេះជាតម្រូវការទីផ្សារការងារ និងបុគ្គលចម្បងក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិនា ពេលខាងមុខ។ វិទ្យាស្ថានខេមអេដ គឺជាកន្លែងដ៏ល្អបំផុតដើម្បីចាប់ផ្តើម។

ចាប់ផ្ដើមទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ៖ www.cam-ed.com ឬទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 023 986 522 / 012 618 988៕