(ហ្សូរិច)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ FIFA នឹងទទួលបានទឹកប្រាក់ប្រមាណ ២០១លានដុល្លារអាមេរិកត្រឡប់មកវិញ ពីការកាត់ផ្តាច់ជំនួយជុំវិញរឿងអាស្រូវពុករលួយកាលឆ្នាំ២០១៥ ដែលបង្កឡើងដោយប្រធាន FIFA ចាស់ គឺលោក Sepp Blatter។

តុលាការយុត្តិធម៌អាមេរិកបានចេញសេចក្តីប្រកាសដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ នេះថា ជំនួយមូលនិធិខាងលើនេះ ក៏រួមបញ្ចូលទាំងប្រាក់ដើមចំនួន ៣២.៣លានដុល្លារផងដែរ។

របាយការណ៍របស់តុលាការអាមេរិកក៏បានបញ្ជាក់ផងថា មានមន្រ្តី FIFA ប្រមាណ ៥០នាក់បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាលក្ខណៈបទឧក្រិដ្ឋដែលត្រូវបានរកឃើញ និងលាតត្រដាងនៅឆ្នាំ២០១៥ ក្នុងចំណោមមន្រ្តី ២៧រូបក្នុងនោះដែរមានមេក្ខោង ២រូបក៏បានធ្វើការសារភាពពីទោសកំហុសនេះដែរ។

រឿងអាសោចក្នុង FIFA ជាប្រវត្តិសាស្រ្តក្រោមការដឹកនាំរយៈពេល ១៧ឆ្នាំរបស់លោក Sepp Blatter ត្រូវបានបញ្ចប់ដែលត្រូវបានបោះឆ្នោតអ្នកកាន់ថ្មីលោក Gianni Infantino នាខែកុម្ភៈ ឆ្នាំ២០១៦៕