(ភ្នំពេញ)៖ ដើម្បីឱ្យអតិថិជនកាន់តែរីករាយក្នុងការប្រើប្រាស់សេវាកម្មធនាគារ ជីប ម៉ុង ឥលូវនេះ ធនាគារ ជីប ម៉ុង បានបង្កើតកម្មវិធីពិសេសសម្រាប់អតិថិជន ១០០ នាក់ដំបូង ដែលប្រើប្រាស់ Chip Mong Bank App ច្រើន និងញឹកញាប់ជាងគេ នោះលោកអ្នកនឹងទទួលបានកាដូលើកទឹកចិត្តជាច្រើន។

ដើម្បីមានឱកាសឈ្នះរង្វាន់ លោកអ្នកគ្រាន់តែប្រើប្រាស់ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាម Chip Mong Bank App ច្រើនជាងគេបង្អស់ ដោយរាប់ពីថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នោះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ ដូចជា៖

* សម្រាប់អតិថិជនលំដាប់ទី១ នឹងទទួលបាន Airpod Pro ១រង្វាន់

* អតិថិជនលំដាប់ទី២ និងទី៣ នឹងទទួលបានអាវក្រៅ និងប័ណ្ណទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង ចំនួន ២០ ដុល្លារអាមេរិក

* អតិថិជនលំដាប់ទី៤ និងទី៥ នឹងទទួលបានអាវក្រៅ និងមួកដ៏ស្រស់ស្អាត

* អតិថិជនលំដាប់រង្វាន់ទី៦ ដល់ទី៤៩ នឹងទទួលបានកំប៉ុងទឹកដ៏ប្រណីត

* ចំណែកឯអតិថិជនលំដាប់ទី៥០ ដល់ទី១០០ លោកអ្នកនឹងទទួលបានអាវក្រៅដ៏ស្រស់ស្អាត។

រួសរាន់ឡើង ប្រើ Chip Mong Bank App កាន់តែច្រើន មានឱកាសឈ្នះរង្វាន់កាន់តែច្រើន។ សម្រាប់ព័ត៌មានបន្ថែម៖ 081 811 911 ឬ 066 811 911៕

ទាញយក Chip Mong Bank App ឥលូវនេះ៖
iOS: https://apple.co/2mj4M0i
Android: https://bit.ly/3mbA56t