(កំពង់ចាម)៖ foodpanda ដែលជាក្រុមហ៊ុនដឹក ជញ្ជូនរហ័ស ឈានមុខគេ នៅកម្ពុជាបាននឹងកំពុង ផ្តល់ជូនកូដបញ្ចុះតម្លៃ ៥០% ដល់អ្នកប្រើប្រាស់ក្នុងខេត្តកំពង់ចាម ដែលមានតម្លែរហូតដល់ ២.៥$ ពេលអតិថិជនកុម្ម៉ង់ចាប់ពី ៣$ ឡើងដោយប្រើកូដ «1STKPC» ចាប់ពីថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២១។

វត្តមានរបស់ foodpanda ក្នុងខេត្តកំពង់ចាមរយៈពេល ១ឆ្នាំនេះ យើងសង្កេតឃើញថា ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់លើការលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់ ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់លើសុខមាលភាពនៅទីនេះផងដែរ។ បើចាំមិនភ្លេចទេ ក្រុមហ៊ុនដឹកជញ្ជួនអាហារ និងសំភារៈប្រើប្រាស់ដ៏ពេញនិយមមួយនេះ បាននាំសំភារៈបរិក្ខា និង ឧបករណ៍ប្រើប្រាស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាច្រើន តាំងពីថ្ងៃដំបូងដែលក្រុមហ៊ុនឈានមកជើង មកដំណើការក្នុងខេត្តនេះ។

លើសពីនេះ foodpanda បានដើរតួយ៉ាងសំខាន់ក្នុងការលើកស្ទួយអាជីវម្មតូចធំជាច្រើនក្នុងតំបន់ ឲ្យបន្តបើកដំណើរការ ទោះក្នុងស្ថានភាពបិទខ្ទប់តាមរយៈប្រព័ន្ធបច្ចេកទេសរបស់ខ្លួន។ ជាក់ស្តែងរយៈពេលមួយឆ្នាំនេះ ក្រុមហ៊ុនបានចាប់ដៃគូជាមួយហាងជាង ២០០កន្លែង ដើម្បីភ្ជាប់ និងដាក់លក់ម្ហូបអាហារ និងផលិតផលលើកម្មវិធី foodpanda របស់ខ្លួន។

មួយឆ្នាំកន្លងមកនេះ foodpanda បានបង្កើតការងារដោយផ្ទាល់ដល់យុវជន និងប្រជាពលរដ្ឋទូទៅ គិតត្រឹមថ្ងៃនេះ មានដៃគូដឹកជញ្ជូនជាង ១០០នាក់ បុគ្គលិកក្នុងការិយាល័យជាច្រើនអ្នក ព្រមទាំងគាំទ្រម្ចាស់អាជីកម្ម និងបុគ្គលិករបស់ពួកគេជាច្រើនទៀត ឲ្យបន្តមានការងារធ្វើទោះបីសកម្មភាពមួយចំនួនធំ ត្រូវបានផ្អាកដំណើការអឡុងពេលបិទខ្ទប់កន្លងមកក៏ដោយ។

បន្ថែមលើនេះ ក្រុមហ៊ុនបានសម្រួលដល់ការទប់ស្កាត់ការរីករាលដាលជំងឺសាហាវ តាមរយៈភាពងាយស្រួលនៃសេវាកម្មរបស់ខ្លួន ដោយអ្នកប្រើប្រាស់គ្រាន់តែនៅផ្ទះ ហើយកុម្ម៉ង់អាហារ និងសំភារៈប្រើប្រាស់ផ្សេងៗ តាមកម្មវីធី foodpanda ជាការស្រេច។

ទាញយក កម្មវីធី foodpanda ហើយកុម្ម៉ង់អាហារដែលអ្នកចូលចិត្តទីនេះ។ កុំភ្លេចចូលរួមតេឡេក្រាម foodpanda ដើម្បីទទួលបានព័ត៌មានបញ្ចុះតម្លៃ និងគូប៉ុនកុម្ម៉ង់អាហារប្រចាំថ្ងៃមុនគេ។

ស្វែងយល់បន្ថែមពី foodpanda ចុចទីនេះ [https://www.foodpanda.com.kh/] ។ សូមចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការឆ្លងរាលដាលចូលសហគមន៍៕