(មេនឆេស្ទើ)៖ នៅមុនពេលទីផ្សារដោះដូរកីឡាករនឹងបិទទ្វារវិញនា ១សប្តាហ៍ទៀតនោះ មានក្លិបជាច្រើនជាពិសេសក្លិបលេងនៅ Premier League មានដូចជា Manchester United, Liverpool និង Tottenham Hotspur បានកំពុងតាមដានទម្រង់លេងរបស់ Noni Madueke ដែលលេងក្នុងតំណែងខ្សែបម្រើស្លាបរបស់ក្លិប PSV Eindhoven។

ការចាប់អារម្មណ៍នេះដែរ ត្រូវបានមើលឃើញទម្រង់លេងរបស់ Madueke ដែលមានវ័យទើបតែ ១៩ឆ្នាំមានការកើនឡើងជាលំដាប់ទាំងក្នុងឈុត U21 អង់គ្លេសទៀតផង ដែលអាចមានតម្លៃប្រមាណ ៣៤លានផោន នៅពេលទីផ្សារដោះដូរកីឡាករបិទទ្វារនៅថ្ងៃអង្ការសប្តាហ៍ក្រោយ។

គិតមកទល់នឹងពេលនេះ យ៉ាងហោចណាស់ក៏មានក្លិបធំៗដល់ទៅ១០ បានចាប់អារម្មណ៍ចង់បាន Madueke នៅពេលបង្ហាញទម្រង់លេងដ៏ល្អពេលចាញ់ជើងទី១ ក្រោមថ្វីជើងរបស់ Benfica នៃវគ្គជម្រុះ UEFA Champions League នៅកីឡដ្ឋាន Estadio da Luz នៅពេលខ្សែបម្រើយុវជនខាងលើនេះបានចាកចេញពី Spurs តាំងពីគេមានអាយុ ១៦ឆ្នាំក្នុងឆ្នាំ២០១៨ កន្លងទៅ។

Noni Madueke ត្រូវបាន PSV កោះហៅចូលលេងឈុតធំនារដូវកាល ក្រោយពេលធ្វើបានល្អក្នុងឈុតយុវជនក្នុងរដូវកាលមុន ដោយស៊ុតបាន ៩គ្រាប់ និងបញ្ជូនបាល់បាន ៨គ្រាប់ផងដែរ ពីការចូលលេងបាន ៣២ប្រកួតនោះ៕