(សេអ៊ូល)៖ ក្រុមមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung Group បានប្រកាសឱ្យដឹងថា ខ្លួននឹងវិនិយោគនូវទឹកប្រាក់ ចំនួន ២៤០ទ្រីលានវ៉ុន (ប្រហែល ២០៦ពាន់លានដុល្លារអាមេរិក) ក្នុងរយ:ពេល៣ខាងមុខនេះ ដើម្បីពង្រឹង និងពង្រីកទៅលើវិស័យ ឱសថជីវសាស្ត្រ, បញ្ញាសិប្បនិម្មិត (AI) , ឧបករណ៍អេឡិចត្រូនិក និង មនុស្សយន្ត។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ឬ ក្រោយពេល កូវីដ១៩បានធូរស្រាល ខ្លួននឹងបន្ថែមទុនវិនិយោគ ២០៦ពាន់លានដុល្លារអាមេរិកដើម្បីពង្រីកលទ្ធភាពនៃការផលិត និងបង្កើតនូវ ឱសថជីវសាស្ត្រ, បញ្ញាសិប្បនិម្មិត (AI) , ឧបករណ៍អេឡិចត្រូនិក និង មនុស្សយន្ត ក្នុងគោលដៅក្លាយជាក្រុមហ៊ុនដែលឈានមុខគេ លើ វិស័យ ទាំងនេះ។
ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ទឹកប្រាក់វិនិយោគនេះនឹងយកទៅពង្រឹងខ្លាំងបំផុតលើឧសហកម្មសំខាន់ៗដូចជា ការផលិតបន្ទះឈីប , គ្រឿងទូរគមនាគមន៍ជំនាន់ថ្មី និង មនុស្សយន្ត ប៉ុន្តែអ្វីដែលជាអាទិភាពជាងគេបំផុតនោះគឺការផលិតបន្ទះឈីប ព្រោះពិភពលោក កំពុង ខ្វះបន្ទះឈីបយ៉ាងខ្លាំង ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
ក្រុមហ៊ុនផលិតបន្ទះឈីបមេម៉ូរីធំជាងគេមួយនេះ បានបង្ហាញពីក្ដីព្រួយបារម្ភផងដែរថា បញ្ហាកង្វះខាតបន្ទះឈីបជាសកល មិនអាច ដោះស្រាយបានភ្លាមៗនោះទេ ហើយ Samsung ក៏មិនអាចដោះស្រាយបានតែឯងផងដែរ គឺត្រូវទាមទារមានការចូលរួមពី ក្រុមហ៊ុន បច្ចេកវិទ្យាផ្សេងៗ ជាពិសេសពីសំណាក់រដ្ឋាភិបាលអាមេរិកតែម្ដង ព្រោះថានាពេលបច្ចុប្បន្ននេះក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបាន ចាប់ផ្ដើម បោះទុនវិនិយោគបង្កើតរោងចក្រផលិតបន្ទះឈីបនៅអាមេរិក ប៉ុន្តែបញ្ហាធំសម្រាប់ពួកគេគឺពន្ធ៕