(តាកែវ)៖ ជាមួយនឹងការរីកចម្រើនយ៉ាងរហ័ស ក្រុមហ៊ុនដឹកជញ្ជូន foodpanda កំពុងតែពង្រីកសេវាកម្មរបស់ខ្លួន ទៅកាន់បណ្តាខេត្តរបស់ប្រទេសកម្ពុជាយើងជាបន្តបន្ទាប់ ក្នុងការជួយសម្រួលដល់ម្ចាស់អាជីវកម្ម ក៏ដូចជាផ្តល់ភាពងាយស្រួល ក្នុងការដឹកជញ្ជូនម្ហូបអាហារ ដល់អតិថិជនទាំងអស់គ្នាផងដែរ។

មិនត្រឹមតែជួយលើកស្ទួយអាជីវកម្ម និងផ្តល់ភាពងាយស្រួលដល់អតិថិជនតែប៉ុណ្ណោះទេ foodpanda ក៏បានចូលរួមចំណែកឧបត្ថម្ភសម្ភារៈចាំបាច់មួយចំនួនមានដូចជា ម៉ាស់ អាកុល ទឹកបរិសុទ្ធ មីកញ្ចប់ និង សៀវភៅសរសេរ ក្នុងការជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងនោះ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះដែរ មានដំណឹងដ៏ល្អមួយចែកជូនទៅកាន់អ្នកខេត្តតាកែវនោះគឺ foodpanda បានពង្រីកសេវាកម្មរបស់ខ្លួនទៅដល់ខេត្តមួយនេះហើយ។ ដើម្បីអបអរ foodpanda ក៏មានការផ្តល់ជូន បញ្ចុះតម្លៃ៥០% ដោយប្រើកូដ «HELLOTKO» ដល់អតិថិជនថ្មីទាំងអស់រហូតដល់ ៣ដុល្លារ រាល់ការកុម្ម៉ង់ចាប់ពី ៣ដុល្លារឡើង ជាមួយមុខម្ហូបឆ្ងាញ់ៗជាច្រើនដ៏សម្បូរបែប រួមនឹងការដឹកជញ្ជូន រហ័សទាន់ចិត្តទៀតផង។

ការមកដល់របស់ foodpanda នេះក៏ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខេត្តតាកែវជាច្រើនទៀតផង។ ក្រៅពីនេះ foodpanda បានបេ្តជ្ញាចិត្តក្នុងការបង្កើនការលក់ដល់ភោជនីយដ្ឋាន កន្លែងលក់ម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ អមដោយការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យ ឬឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។

កុំភ្លេចណា៎ ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ឥឡូវនេះដើម្បីកុម្ម៉ង់អាហារឆ្ងាញ់ៗ និង របស់របរប្រើប្រាស់ គ្រប់ប្រភេទ តាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬទៅទិញដោយផ្ទាល់នោះទេ។

ដើម្បីទទួលបានព័ត៌មានអំពីប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេសូមចុច Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh

ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទុបស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទាំងអស់គ្នា៕