(មែនឆេស្ទើ)៖ លោក Pep Guardiola បានឲ្យដឹងថា លោកនឹងសម្រេចចាក់ចេញពីក្លិប Manchester City នៅពេលដែលកិច្ចសន្យារបស់លោកផុតកំណត់នៅឆ្នាំ២០២៣ ដោយមានក្តីសង្ឃឹមថា និងមានការសង្ឃឹមថានិងមានការងារជាអ្នកចាត់ការក្រុមជម្រើសជាតិ ដែលជាជំហានបន្ទាប់។ នេះបើតាមការ BBC នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

បរុសវ័យ ៥០ឆ្នាំសញ្ជាតិអេស្ប៉ាញ Pep បានចូលមកកាន់ក្លិប Man City កាលឆ្នាំ២០១៦ ដោយបានបង្ហាញថា និងធ្វើការសម្រាកក្រោយដឹកនាំក្រុម Man City រយៈពេល ៧ឆ្នាំមកនេះ ដោយលោកចង់មានបទពិសោធថ្មីជាមួយការដឹកនាំក្រុមក្នុងពានរង្វាន់ South American ក៏ដូចជា European ឬ Copa America នៅពេលដែលដំណឹងនេះបានក្លាយជារឿងមួយប៉ះទង្គិចយ៉ាងខ្លាំងទៅកាន់ Man City ដូចទៅការខកខានក្នុងទិញ Harry Kane ដែលកីឡាកររូបនេះបានសម្រេចបន្តលេងជាមួយ Spurs បន្តទៀត។

លោក Pep ជាអតីតអ្នកចាត់ការក្លិប FC Barcelona B និង FC Barcelona ឈុតធំ ដែលឈ្នះពាន La Liga ៣លើក ក្នុងនោះក៏បន្តដឹកនាំក្រុម Bayern Munich ឈ្នះពាន Bundesliga ៣លើកដូចការឈ្នះពាន Premier League ជាមួយ Manchester City ៣លើកផងដែរជាមួយពានស្ថិតក្នុងក្របខណញណ្ឌអង់គ្លេស FA Cup, EFL Cup, FA Community Shield, និងឡើងរង់ជើងពាន Champions League 2020-21។

ខណៈដែលដឹកនាំក្រុម FC Barcelona ឈ្នះពាន Champions League, UEFA Super Cup, FIFA Club World Cup 2009,2011៕