(ភ្នំពេញ)៖ នៅក្នុងរដូវបង្កបង្កើនផលកសិកម្មជារឿយៗ គេសង្កេតឃើញថា ផលិតផលជីកសិកម្មនានា តែងតែឡើងថ្លៃ ហើយគាប់ជួបផលិតផលនានា និងវត្ថុធាតុដើមកសិកម្មក៏ឡើងថ្លៃ តែក្រុមហ៊ុនជីកសិកម្មកជប៉ុនសញ្ញាផែនដី ប្រកាសថា នឹងមិនឡើងថ្លៃនោះទេ ថែមទាំងត្រៀមជីរហូតដល់១ម៉ឺនតោន ដើម្បីទប់ទល់នឹងការឡើងថ្លៃ ។

ឧកញ៉ា ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី បានបញ្ជាក់ថា នៅក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតថា តម្លៃនៃជីកសិកម្ម មានការឡើងថ្លៃយ៉ាងខ្ពស់គួរឱ្យកត់សម្គាល់ មូលហេតុដោយសារតែតម្លៃនៃថ្លៃទំនិញវត្ថុធាតុដើមទំនិញ និងការដឹកជញ្ជូនមានការឡើងថ្លៃ និងពិបាកក្នុងការដឹកជញ្ជូន ដែលជាកត្តាធ្វើឱ្យមានការឡើងថ្លៃ នូវគ្រប់មុខទំនិញនៃជីកសិកម្មទាំងអស់ ។

លោកឧកញ៉ាបន្តថា «សម្រាប់ក្រុមហ៊ុនជីធម្មជាតិជប៉ុន សញ្ញាផែនដី បានព្យាយាមអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីរក្សាតម្លៃជូនកសិករ ជាពិសេសនៅក្នុងពេលកសិករ ត្រូវការប្រើប្រាស់ជី ដើម្បីបំប៉នវគ្គចុងក្រោយនៃរដូវវស្សានេះ ដូច្នេះក្រុមហ៊ុនសូមប្រកាសថា មិនឡើងថ្លៃទេ ហើយយើងនឹងដាក់ផលិតផលជីចំនួន១ម៉ឺនតោន ដើម្បីទប់នឹងការឡើងថ្លៃនេះ នៅក្នុងទីផ្សារបច្ចុប្បន្ន»

ឧកញ៉ាបន្ថែមថា បើសិនជាបងប្អូនប្រជាកសិករទៅទិញជីគីមី ឬជីធម្មជាតិពីក្រុមហ៊ុនផ្សេងៗ មានការឡើងថ្លៃ បងប្អូនអាចមករកជីធម្មជាតិជប៉ុន សញ្ញាផែនដី គឺមិនឡើងថ្លៃទេ ដោយរក្សាតម្លៃដដែល រហូតដល់អស់ពីស្តុកនូវចំនួន១ម៉ឺនតោន និងរក្សាគុណភាព ជូនប្រជាកសិករ ដើម្បីបង្កបង្កើនផលដំណាំនានា របស់ពួកគាត់។

វិស័យកសិកម្មកម្ពុជា នៅក្នុងបរិបទកូវីដ១៩នេះ យើងបានឃើញថា មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ហើយកសិករក៏ទទួលបានចំណូលច្រើនជាងមុន សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងវិបត្តិ។

ម្យ៉ាងវិញទៀត អ្នកដែលមានមុខរបរផ្សេងក្រៅពីកសិករ កាលពីមុនកូវីដ១៩ ក៏បានផ្លាស់មកធ្វើរបរកសិម្ម ក្រោយជួបវិបត្តិកូវីដ១៩ ហើយក៏ទទួលបានផលកាក់កបផងដែរ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលចង់បានជីធម្មជាតិជប៉ុនសញ្ញាផែនដី ក្នុងតម្លៃដដែល ឬព័ត៌មានបន្ថែមពីក្រុមហ៊ុនជីធម្មជាតិជប៉ុន សញ្ញាផែនដី សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ 071 33 55 006 ឬ 081 800 842 ឬចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: https://www.facebook.com/cambodiaagriculture/videos/859890131327325, Youtube: https://www.youtube.com/watch?v=IjqavqcIhuE