(ភ្នំពេញ)៖ បុរី «ម៉ៅរី» ដែលជាសំណង់លំនៅឋានប្រកបដោយគុណភាព សុវត្ថិភាព និងផាសុខភាព ស្ថិតនៅតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាពិសេសស្ថិតនៅកៀកនឹងព្រលានយន្តហោះថ្មីនោះ បានចាប់ផ្តើមបុកគ្រឹះ និងបើកលក់ជាផ្លូវការហើយ ជាមួយលក្ខខណ្ឌបង់ប្រាក់ដ៏សម្បូរបែប។

បុរី «ម៉ៅរី» ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ក្រោមវត្តមានលោកស្រីអគ្គនាយិកា និងគណៈគ្រប់គ្រោងបុរី នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១នេះ។ បុរី «ម៉ៅរី» មានទីតាំងស្ថិតនៅផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាតំបន់ស្ថិតតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងមានការអភិវឌ្ឍន៍ទីក្រុងទំនើបនៅភាគខាងត្បូងបន្ទាប់ពីរាជធានី។

ជាមួយនឹងការចាប់ផ្តើមបើកដំណើរការសាងសង់ និងលក់នេះ គណៈគ្រប់គ្រងបុរី «ម៉ៅរី» បានអះអាងថា បុរីរបស់ខ្លួន ត្រូវបានសាងសង់ស្របតាមផែនការមេប្លង់គោលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដល់ឆ្នាំ២០៣៥ ដែលបានកំណត់ យកទីតាំងភាគខាងត្បូងទីក្រុងភ្នំពេញ ពោលគឺត្រឹមរយៈពេល ១៤ឆ្នាំ ទៅមុខទៀត តំបន់នោះនឹងត្រូវបានអភិវឌ្ឍ ទៅ ជាទីក្រុងបៃតង និងមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ បំផុតរបស់រាជធានីភ្នំពេញ។

បច្ចុប្បន្ននេះ តំបន់ភាគខាងជើងនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺជាតំបន់មួយដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ពោរពេញទៅដោយគម្រោងផ្សារទំនើបធំៗខ្នាតយក្សកំពុងសាងសង់ចំនួន៣ជិតៗគ្នា រូមមាន៖ ព្រលានយន្តហោះ ផ្សារទំនើបអ៉ីអន៣, ផ្សារទំនើប «ជីប ម៉ុង មេហ្គា២៧១» និងផ្សារទំនើប «ប៉េង ហួត ម៉ល» ហើយក្រៅពីនោះ ក៏មានសាលាអន្តរជាតិ អគារពាណិជ្ជកម្ម ខុនដូខ្ពស់ៗបែបប្រណីត។ ជាពិសេសតំបន់ភាគខាងត្បូងនេះ នៅថ្ងៃអនាគតនឹងក្លាយទៅជាទីក្រុងរណបដ៏ធំជាងគេនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

គណៈគ្រប់គ្រងបុរី បានបង្ហាញពីមូលហេតុដែលនាំឱ្យខ្លួនជ្រើសទីតាំងនេះ សាងសង់លំនៅឋានសម្រាប់ការរស់នៅយ៉ាងដូច្នេះថា «ដោយយល់ឃើញថា តំបន់នេះមានសក្ដានុពលរីកចម្រើនយ៉ាងឆាប់រហ័ស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនទេីបបុរីម៉ៅរី ធ្វើការវិនិយោគ និងអភិវឌ្ឍន៍គម្រេាងបុរី ម៉ៅរី នេះឡើង គឺក្នុងគេាលបំណងដេីម្បី ឱ្យមានការរស់នៅជាសហគមន៍ដ៏ស៊ីវិល័យ និងទំនើបបែបចម្រុះ រួមមានផ្ទះអាជីវកម្មច្រើនប្រភេទ ជាមួយបរិស្ថានបែបធម្មជាតិ មានសួនលំហែ និងកន្លែងហាត់ប្រាណសាធារណៈផងដែលធ្វើឱ្យការរស់នៅកាន់តែសម្បូរបែប»

គណៈគ្រប់គ្រងបុរី បានបញ្ជាក់ទៀតថា គម្រោងបុរី ម៉ៅរី ផ្ដោតសារសំខាន់ខ្ពស់ទៅលើគុណភាព សុវត្ថិភាព ផាសុខភាព និងផ្ដល់ជូននូវការថែទាំយកចិត្តទុកដាក់ចំេពាះអតិថិជនជាចម្បងពីម្ចាស់គ្រប់គ្រងបុរី។ ពិសេសជាងនេះទៅទៀតផ្ទះនីមួយៗមានទំហំស្តង់ដារ មានចំណតធំទូលាយ ជាប្រភេទផ្ទះអាជីវកម្ម ដែលមានផ្លូវធំទូលាយ ៣០ម៉ែត្រ និង ១២ម៉ែត្រ ដែលល្អ និងសាកសមបំផុតសម្រាប់ការរស់នៅ ឬវិនិយោគ និងប្រកបអាជីវកម្មគ្រប់ប្រភេទ។

ក្នុងឱកាសសម្ពោធការដ្ឋានសាងសង់នេះដែរ បុរី ម៉ៅរី បានផ្ដល់ជូនទៅដល់អតិថិជនជាមួយការបញ្ចុះតំលៃរហូតដល់ ១៣% ឬលក្ខខណ្ឌបង់ប្រាក់ងាយស្រួលបំផុតដែលមិនធ្លាប់មានដោយបង់រំលោះរហូតដល់១០០% ឬក៏បង់ត្រឹមតែ ៥% រហូតដល់ ២០ខែ ដោយគ្មានការប្រាក់ និងមានបន្ថែមនូវគ្រឿងបរិក្ខារផ្ទះផ្សេងៗជាច្រើនទៀត។ នេះគឺជាឱកាសល្អសម្រាប់អ្នកទិញសម្រាប់រស់នៅ ទិញសម្រាប់វិនិយោគ ឬក៏ទិញដើម្បីប្រកបអាជីវកម្មគ្រប់ប្រភេទនោះ លោកអ្នកអាចអញ្ជើញមកទស្សនានៅក្នុងគម្រោងផ្ទាល់បាន។

សម្រាប់អតិថិជនដែលមានបំណងចង់ធ្វើការទិញផ្ទះបុរី ម៉ៅរី សូមទាក់ទងផ្នែកលក់តាមរយៈលេខទូរស័ព្ទ៖ 095858333 / 086858333