(ភ្នំពេញ)៖ ក្រុមហ៊ុន អាយ ឃ្យូ ភី អេស (IQPS) ជាក្រុមហ៊ុនដែលឈានមុខគេក្នុងការលក់ ធ្វើទីផ្សារ និងចែកចាយ ម៉ាកផលិតផល ភេសជ្ជៈល្បីៗ ក្នុងតំបន់ និងទូទាំងពិភពលោក ទៅគ្រប់ខេត្តក្រុងសំខាន់ៗក្នុងប្រទេសកម្ពុជា។

អាយ ឃ្យូ ភី អេស មានបណ្តាញអតិថិជនលក់រាយជាង ៣០,០០០កន្លែង។ បន្ថែមពីលើផលិតផលរបស់ក្រុមហ៊ុននាពេលបច្នុប្បន្ន ក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំង ដែលបាននូវទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលស្រា របស់ក្រុមហ៊ុន BACARDI & COMPANY LIMITED នៅកម្ពុជា ដោយយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម លេខ ១៧៤៥ ១៧៤៦ និង ១៧៤៧ ព.ណ.កសប ចុះថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១។

BACARDI & COMPANY LIMITED ជាក្រុមហ៊ុនផលិតស្រាដែលមានអាយុកាលជាង ១៥០ឆ្នាំ ឆ្លងកាត់ ៧ជំនាន់ មានជំនាញផលិតស្រាដែលមានគុណភាពល្អបំផុតទទួលស្គាល់ទូទាំងពិភពលោក។ ឥឡូវស្លាកសញ្ញាជាច្រើនដូចជា DEWAR’S, BOMBAY SAPPHIRE, GREY GOOSE, PATRON & MARTINI គឺនឹងត្រូវបានចែកចាយផ្តាច់មុខដោយក្រុមហ៊ុន អាយ ឃ្យូ ភី អេស ទៅដល់អតិថិជនរបស់ខ្លួន។

ការចាប់ដៃគូនេះ នឹងអនុញ្ញាតិឱ្យក្រុមហ៊ុន អាយ ឃ្យូ ភី អេស បន្តនូវបេសកកម្មនេះ ក្នុងការចែកចាយនូវផលិតផលដែលមានគុណភាពខ្ពស់ ផលិតដោយក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក ដូចជាក្រុមហ៊ុន BACARDI & COMPANY LIMITED ជូនទៅដល់បណ្តាអតិថិជនគោលដៅរបស់ក្រុមហ៊ុននៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីម៉ាកផលិតផល ឬសេចក្តីប្រកាសនេះ លោកអ្នកអាចទាក់ទងមកការិយាល័យក្រុមហ៊ុន អាយ ឃ្យូ ភី អេស ឬតាមរយៈលេខទូរស័ព្ទ៖ ០១២ ៧៩០ ១៤៨ / ០១០ ៧៨៤ ១៨៩៕