(ភ្នំពេញ)៖ កាលពីថ្មីៗកន្លងទៅនេះ ធនាគារ ជីប ម៉ុង បានបន្តសកម្មភាពសង្គមរបស់ខ្លួន ដោយផ្តល់បង់អង្គុយសរុបចំនួន ១២០ ជូនដល់ខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប ក្នុងន័យថែរក្សាសោភ័ណភាព និងបរិស្ថាន ក៏ដូចជាជួយសម្រួលដល់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួលក្នុងការសម្រាកកម្សាន្តនៅតាមទីសាធារណៈ។

កម្មវិធីប្រគល់បង់អង្គុយនេះ ធ្វើឡើងក្រោមវត្តមានតំណាងធនាគារ ជីប ម៉ុង និងអាជ្ញាធរមូលដ្ឋាននៅតាមបណ្តាខេត្តនីមួយៗ។ បង់អង្គុយទាំងនោះ ត្រូវបានដាក់ពង្រាយនៅតាមបណ្តាសួនច្បារ មន្ទីរពេទ្យ និងទីផ្តល់សេវាសាធារណៈផ្សេងៗ។

គួរបញ្ជាក់ផងថា ក្រៅពីកិច្ចការងារបរិស្ថាន ធនាគារ ជីប ម៉ុង ក៏ដូចជា ជីប ម៉ុង គ្រុប ទាំងមូល តែងតែជួយគាំទ្រ និងឆ្លើយតបតម្រូវការសង្គមលើសកម្មភាពជាច្រើន ដូចជា បរិច្ចាកថវិកាជូនមូលនិធិគន្ធបុប្ផា ផ្តល់ជំនួយជាសម្ភារៈ និងថវិកាដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងសកម្មភាពសង្គមជាច្រើនទៀត៕