(កណ្តាល)៖ ក្រុមហ៊ុនខារ៉ាបាវ បានប្រគល់ទឹកប្រាក់ចំនួន ១០លានរៀលដល់លោក ហ៊ាង វ៉ាន់ស៉ី ដែលរស់នៅ ភូមិចុងកោះ ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល។

ក្នុងការប្រគល់រង្វាន់ ដែលបានធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក ហ៊ាង វ៉ាន់ស៉ី បានសម្តែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំងចំពោះប្រាក់រង្វាន់នេះ ហើយគាត់បន្តថា ទឹកប្រាក់ដែលគាត់ទទួលបាន នឹងយកទៅផ្គត់ផ្គង់គ្រួសារ និងការសិក្សារបស់កូនៗ។

ដោយទឹកមុខញញឹមសប្បាយរីករាយ លោកក៏សូមថ្លែងអំណរគុណជាអនេកដល់ក្រុមហ៊ុនខារ៉ាបាវ និងសូមឲ្យក្រុមហ៊ុនមានអតិថិជនគាំទ្រកាន់តែច្រើន។

ឆ្លៀតក្នុងឱកាសនោះ ប្រធានទីផ្សាក្រុមហ៊ុនខារ៉ាបាវ បានថ្លែងថា រង្វាន់ខារ៉ាបាវនៅមានច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំអតិថិជនទាំងអស់ ដែលនិយមគាំទ្រខារ៉ាបាវ ហើយលោកក៏សូមអរគុណដល់អតិថិជន ដែលតែងតែនិយមគាំទ្រផលិតផលខារ៉ាបាវផងដែរ៕