(ភ្នំពេញ)៖ ផាកលែន ខុនដូ ធីខេ (PARKLAND CONDO TK) របស់ជីប ម៉ុង លែន បានបញ្ចប់ការសាងសង់ គ្រោងអគារដល់ជាន់កំពូល នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ និងរំពឹងថា បញ្ចប់ការសាងសង់ទាំងស្រុង និងអាចឲ្យអតិថិជនចូលស្នាក់នៅបាន នៅពាក់កណ្តាលឆ្នាំក្រោយ។

លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន បានថ្លែងថា «ក្រុមហ៊ុន ជីប ម៉ុង លែន នៅតែរក្សាជំហរយ៉ាងមុតមាំ ដើម្បីសម្រេចបានគោលដៅ ដែលបានគ្រោងទុក ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ»

លោក ឈុន កុសល ប្រធានជាន់ខ្ពស់ ផ្នែកគ្រប់គ្រងសំណង់គម្រោង ផាកលែន ខុនដូ ធីខេ របស់ជីប ម៉ុង លែន បានអះអាងថា ក្រុមហ៊ុនបានវិនិយោគ លើបច្ចេកវិទ្យា សាងសង់ថ្មីៗ បច្ចេកទេសសាងសង់ទំនើបៗ សម្ភារសំណង់ដែលមានគុណភាពខ្ពស់ ដើម្បីសាងសង់អគារខុនដូ ប្រកបដោយគុណភាពខ្ពស់ រឹងមាំយូរអង្វែង ជូនដល់អតិថិជន។

ដើម្បីអបអរសាទរ ការបញ្ចប់គ្រោងអគារខុនដូ ដល់ជាន់កំពូលនេះ ជីប ម៉ុង លែន ក៏មានការបញ្ចុះតម្លៃរហូតដល់៨% សម្រាប់ផាកលែន ខុនដូ ធីខេ ផងដែរ។ គម្រោង ផាក លែន ខុនដូ ធីខេ មានកំពស់រហូតដល់២៧ជាន់ ដោយមានយូនិតចំនួន៣ប្រភេទ ដូចជា ប្រភេទបន្ទប់គេង១ ប្រភេទបន្ទប់គេង២ និងប្រភេទ Penthouse។

ផាក លែន ខុនដូ ធីខេ ក៏ផ្តល់ជូនមុខងារជាច្រើនទៀត រួមមាន អាងហែលទឹកដ៏ធំស្តង់ដារអន្តរជាតិ សួនកម្សាន្ត សួនកុមារ កន្លែងធ្វើការរួម កន្លែងជួបជុំគ្រួសារ កន្លែងហាត់ប្រាណទំនើបបំពាក់ ដោយម៉ាស៊ីនហាត់ប្រាណដ៏ច្រើនសម្បូរបែប និងកន្លែងរត់ហាត់ប្រាណលើអាកាសទីមួយក្នុងប្រទេសកម្ពុជា ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០៦៧ ៩៩៧ ៨៨៨៕