(ឡុងដ៏)៖ ខ្សែការពារ Benjamin Mandy របស់ Manchester City នឹងត្រូវឡើងតុលាការពីបទចោទប្រកាន់ករណីរំលោភបំពានស្ត្រី ៣នាក់ ដែលត្រូវបានក្រុមប៉ូលិសកំពុងសើបង្កេតចំពោះបញ្ហានេះ ខណៈរូបគេត្រូវបានក្លិបសម្រេចផ្អាកការងារជាបណ្តោះអាសន្នសិនផងដែរ។នេះបើតាមប្រពភពីក្លិប និងសារព័ត៌មាន The Sun បានចេញផ្សាយនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

របាយការណ៍មួយពី BBC បានឲ្យដឹងថា ខ្សែការពារវ័យ ២៧ឆ្នាំ Benjamin Mandy ត្រូវបានក្រុមប៉ូលិសចោទប្រកាន់ពីបទរំលោភបំពានផ្លូវភាទទៅលើស្ត្រីចំនួន ៤ករណី និងពីបទរំលោភ ១ករណី ខណៈរូបគេត្រូវឡើងតុលាការនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នេះ ចំពោះបណ្តឹងដែលចោទប្រកាន់ដែលពាក់ព័ន្ធចំនួន ៣ករណីចំពោះបុគ្គលអាយុ ១៦ឆ្នាំដែលកើតឡើងនៅចន្លោះខែតុលា ឆ្នាំមុន និងក្នុងខែនេះ។

គួររំលឹកថា Benjamin Mandy ត្រូវបាន Man City ទិញពីក្លិបបារាំង Monaco ដែលបានបង្ហាញថា មានតម្លៃប្រមាណ ៥២លានផោនក្នុងឆ្នាំ២០១៧៕