(ក្រុងឡុងដ៍)៖ ការជួបជុំឡើងវិញ Cristiano Ronaldo និងក្លិបបិសាចក្រហម Manchester United កាន់តែកៀកខ្លាំងឡើងៗ ក្រោយពេលក្លិបនេះ ដាក់សំណើផ្លូវការ ដើម្បីទិញកំពូលខ្សែប្រយុទ្ធ ពីក្លិបសេះបង្កង់ Juventus ដែលមានតម្លៃផ្ទេរ គឺចំនួន ២៥លានអឺរ៉ូ។

តាមសារព័ត៌មានអន្តរជាតិល្បីៗ នៅយប់ថ្ងៃសុក្រ ទី២៧ ខែសីហានេះ បញ្ជាក់ពីបច្ចុប្បន្នភាព យ៉ាងដូច្នេះថា៖

* សំណើផ្លូវការ បានដាក់ទៅ Juventus
* កិច្ចសន្យាមានរយៈពេល ២ឆ្នាំ ផ្ញើទៅភ្នាក់ងារ Jorge Mendes
* កិច្ចសន្យាត្រៀមរៀបចំឆាប់ៗនេះ
* Manchester City បោះបង់ការដេញថ្លៃ៕