(ភ្នំពេញ)៖ បច្ចុប្បន្ននេះសេវាផ្ទេរប្រាក់ ដក និងដាក់ប្រាក់ ព្រមទាំងការទូទាត់តាមទូរស័ព្ទដៃមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ការរីកដុះដាលនៃសេវាកម្មនេះ បានផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទូទាត់សាច់ប្រាក់វេរប្រាក់ និងដកប្រាក់គ្រប់ពេលវេលាគ្រប់ទីកន្លែង និងមានសុវត្ថិភាពខ្ពស់។

ដោយសារមានការជំរុញពីរាជរដ្ឋាភិបាលផងនោះ បាគងត្រូវបានបង្កើតឡើងដើម្បីបង្កើនភាពងាយស្រួលក្នុងការ វេរប្រាក់ ដកប្រាក់ ដាក់ប្រាក់ និងទូទាត់សេវាផ្សេងៗតាមទូរស័ព្ទដៃក្នុងនោះអ៉ី-ម៉ាន់នី ជាសមាជិកលិចធ្លោមួយដែរមានប្រតិបត្តិការខ្ពស់មួយគួរឲ្យកត់សម្កាល់។ ហេតុដូច្នេះសម្រាប់អ្នកដែលមានគណនីអ៊ីម៉ាន់នីលែងមានការបារម្មណ៍ និងពិបាកទូទាត់ប្រាក់កម្ចីទៅឲ្យដៃគូផ្សេងទឿតហើយដូចជា Acleda, ABA, Sathapana, LOLC, WBFinance និងដៃគូផ្សេងៗជាច្រើនទៀត។ ជាពិសេសក្នុងសម័យកូវីតការរក្សាគម្លាតគឺជា បញ្ហាចម្បងតើអ្នកមានអារម្មណ៍ថា ចេញក្រៅដោយមិនមានសុវត្ថិភាព ឬក៏ធ្វើដំណើរឆ្ងាយពីផ្ទះដើម្បីមកបង់ប្រាក់កម្ចី ជាពិសេសក្នុងអំឡុងពេលកូវីដនេះទៀតមែនទេ?

កុំបារម្ភទៀតអី លោកអាចបង់ប្រាក់បង់ប្រាក់កម្ចី តាមរយៈ អ៉ី-ម៉ាន់នី៖
១៖ ភ្នាក់ងារអ៉ី-ម៉ាន់នី
* អតិថិជនត្រូវទៅភ្នាក់ងារអ៉ី-ម៉ាន់នីណាមួយដែលនៅជិតអ្នកបំផុត ដើម្បីបង់ប្រាក់កម្ចីឱ្យធនាគារណាមូយដែរចង់បង់កម្ចី
* លេខកូដត្រូវបង់ប្រាក់ជា (ដុល្លារ) និង(រៀល)
* អតិថិជនត្រូវផ្តល់លេខគណនីធនាគារ និងចំនួនទឹកប្រាក់ទូទាត់ទៅឱ្យភ្នាក់ងារជាការស្រេច

២៖ កម្មវិធីទូរសព្ទអ៉ី-ម៉ាន់នី៖
* អតិថិជនត្រូវមានគណនី ដែលបានចុះឈ្មោះហើយជាមួយកម្មវិធីអ៉ី-ម៉ាន់នី
* ដើម្បីសងប្រាក់កម្ចីអតិថិជនត្រូវបញ្ចូលលេខគណនីធនាគារណាមួយ និងចំនួនទឹកប្រាក់ទូទាត់រួចរាល់។

ជាមួយអ៉ី-ម៉ាន់នីអតិថិជនអាចធ្វើការទូទាត់ចំណាយផ្សេងៗជាមួយ PayQRCode ទិញកាតទូរសព្ទ ទូទាត់ថ្លៃទឹក-ភ្លើង ទូទាត់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុធនាគារធានារ៉ាប់រង និងទូទាត់ថ្លៃសិក្សាជាដើម។សេវានៃការវេរប្រាក់ និងសេវាទូទាត់ត្រូវបាន អភិវឌ្ឍន៍កាន់តែទំនើបហើយមានភាពទូលំទូលាយ វាបានជួយឱ្យប្រជាជនកម្ពុជាជាពិសេសកម្មករកម្មការិនីនិយោជិត ដែលបម្រើការនៅតាមបណ្តារោងចក្រសហគ្រាស និងគ្រឹះស្ថាននានាដែលជា ញឹកញាប់ផ្ញើប្រាក់ទៅកាន់ឪពុកម្តាយនៅឯស្រុកកំណើត កាន់តែមានភាពងាយស្រួលជាងមុន។

អ៉ី-ម៉ាន់នី មានអតិថិជនជាង១លាននាក់ដែលកំពុងប្រើប្រាស់កម្មវិធីអ៉ី-ម៉ាន់នី និងមានភ្នាក់ងារជាង៨០០០កន្លែងនៅទូទាំងប្រទេស ដើម្បីបម្រើសេវាជូនដល់អតិថិជនទាំងអស់។

ម្យ៉ាងវិញទៀត អ៉ី-ម៉ាន់នី តែងតែផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនជាពិសេសក្នុងការ បង់ថ្លៃទឹក និងភ្លើងដោយឥតគិតថ្លៃជូនដល់អតិថិននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការសន្សំសំចៃថវិកា និងពេលវេលា។

កាន់តែជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖
អ៉ី-ម៉ាន់នី ងាយស្រួល និងសុវត្ថិភាព(eMoneyEasyandSafe)
ព័ត៌មានបន្ថែម៖ 868 ឬ0236868868 ឬចុច​ m.me/eMoney.easyandsafe
គ្រាន់តែចូលទៅកាន់កម្មវិធី អ៉ី-ម៉ាន់នី៖ https://appurl.io/Dh2x9KH1T
ទំព័រហ្វេសប៊ុក៖ eMoneyeasyandsafe
តាមរយៈតេឡេក្រាម៖ https://t.me/joinchat/3Q6QajbhRpY5NWZl