(កូរ៉េ)៖ មានសេចក្តីរាយការណ៍ថា កំពូលតារាចម្រៀងទោលរបស់កូរ៉េ ដែលជាប់រហស្សនាមថា Queen of Kpop គឺកញ្ញា CL បានសម្រេចចិត្តចុះកិច្ចសន្យាចូលក្នុងផលិតកម្មលក្ខណៈពិភពលោកមួយ គឺ SATELLITE414 ដែលធ្វើឲ្យនាងក្លាយជាតារារួមទ្រនំជាមួយតារាល្បីជាច្រើនដូចជា Beyoncé ជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sompi នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

នេះប្រៀបបានជាដំណឹងដ៏ភ្ញាក់ផ្អើល និងជាទីសាទរបំផុត សម្រាប់អ្នកគាំទ្ររបស់ CL ត្បិតថាផលិតកម្មល្បីដែលមានមូលដ្ឋានទៅទីក្រុងឡុងដ៍ SATELLITE414 ប្រមូលផ្ដុំទៅដោយតារាល្បីៗជាច្រើនរូបដូចជា Beyoncé, Adele,Dua Lipa, Halsey, Lana Del Rey, Zedd និងក្រុមរួមវិស័យ K-Pop គឺ MONSTA X ជាដើម។

គួរជម្រាបថា បន្ទាប់ពីបាត់មុខមួយរយៈធំនៅពេលនេះ Queen of Kpop គឺកញ្ញា CL បានត្រឡប់មកជាថ្មីហើយ តាមរយៈការបញ្ចេញបទចម្រៀងថ្មីចំណងជើងថា «SPICY» មុនពេលចេញអាល់ប៊ុមថ្មីរបស់នាង ដែលមានចំណងជើងថា «ALPHA» នៅខែតុលា។ ជាមួយគ្នានោះ ការចេញបទចម្រៀងទី២ ក៏នឹងមកដល់នៅខែកញ្ញាខាងមុខនេះផងដែរ៕