(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែសីហា មានបុរសកំពូលសំណាងម្នាក់ ដែលគាត់ជាមនុស្សសំណាងទី៨០ ដែលមានឈ្នះរង្វាន់ធំ ពីក្រុមហ៊ុនស្រាបៀរ ហ្គេន៍បឺគ ហើយគាត់បានធ្វើដំណើរមកទទួលរង្វាន់ពីក្រុមហ៊ុនហើយ គាត់បានធ្វើឲ្យមហាជនស្ងើចសរសើរគ្រប់ៗ អំពីទឹកចិត្តដ៏ប្រសើរលើសកម្មភាពសប្បុរស់ធម៌ នៃការចែករំលែក និងជាគំរូល្អដល់សង្គម។

គាត់បានចំណាយថវិកាផ្ទាល់ខ្លួន បានទិញផ្លែត្រងែន (ហៅ ផ្លែមៀន ប៉ៃលិន) ចំនួន១០កេស ពីស្រុកកំណើតរបស់គាត់ មកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលបាន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥។ គាត់បើកឡានបណ្តើរចែកជូនបងៗ តាមផ្លូវបណ្តើរ មើលទៅពិតសកម្មភាពប្រពៃថ្លៃថ្លាមែននេះ ពិតជាសាក់សម ជាមនុស្សកំពូលសំណាងមែន។

អ្នកឈ្នះ រង្វាន់រថយន្តទី៨០ ឈ្មោះ លោក រ៉ើន សារ៉ាត់ រស់នៅក្នុងឃុំ តាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ គាត់តែងតែពិសារ GB ជាមួយគ្រួសារ១យូ ជារៀងរាល់បាយ ថ្ងៃត្រង់ ពេលត្រឡប់មកពីស្រែចំការ ពេលពិសារ Ganzberg Beer គាត់តែងតែយកទូរស័ព្ទដៃលេង Facebook ហើយឃើញគេចែករំលែក ពីការត្រូវរង្វាន់ លុយ ម៉ូតូធំ និង ឡាន មិនចេះដាច់។

ពេលពិសារម្តងៗ តែងតែនាំគ្នាអ៊ុតក្រវិល ហើយនិយាយថា ឡានៗឡានៗចេញមក 1 can, 6 Cans, 5 $, 2 Cans 20 Jun 2021 គាត់បានយកក្រវិលកំប៉ុង GB ទៅដូរបាន ១២ កំប៉ុងមកផឹកជាមួយគ្រួសារ ដូចសព្វមួយដងហើយត្រូវរង្វាន់ ១ Can ចំនួន ៧ កំប៉ុងទៀត ដោយសារថ្ងៃអាទិត្យផង បងប្អូនក៏មកលែងផ្ទះពេញ ក៏នាំគ្នាចាប់មាន់ចាប់ទាធ្វើម្ហូបញ៉ាំជុំគ្នា ក៏ថែមលុយទិញGB ១កេសថែម ក្រោយពីញ៉ាំអស់១កេសហើយ ក៏ក្រវិលទៅដូរអ្នកលក់ទៀតបាន ១៨ កំប៉ុង ហើយក៏បានគាស់ត្រូវ ឡានតែម្តងទៅ។

និយាយពីអារម្មណ៍វិញ ត្រជាក់ចុងដៃចុងជើង និយាយមិនចេញ រត់អោបប្រពន្ធកូន បងប្អូន ថ្វាយបង្គំ ឪពុកម្តាយ ហើយ ស្វាងពីចែស។ ក្នុងពេល១សប្តាហ៍គាត់ ដេកមិនសូវលក់សោះ និងដេកអោបតែក្រវិលកំប៉ុង ជាងដេកអោបប្រពន្ធកូនទៀតព្រោះក្លាចបាត់ និងបាក់ រហូតគាត់បានទំនាក់ទំនង់មកក្រុមហ៊ុន ធ្វើឯកសារបញ្ជាក់ទើបបានដេកលក់ស្រួស៕