(ភ្នំពេញ)៖ មិនធម្មតាមែន! កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ពិតជាកម្មវិធីកំពូលសំណាងមានតែមួយគត់ ដែលអាចឈ្នះមាស ឈ្នះលុយផុយៗ ងាយៗ ដែលត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង លំដាប់ថ្នាក់ពិភពលោកប៊ូសស្រ្តង។

នៅក្នុងខែសីហានេះ ត្រឹមតែ១ខែសោះ មានអ្នកឈ្នះមាសសុទ្ធ រហូតដល់៣តម្លឹង។ បងប្អូនគ្រប់ជាតិសាសន៍ និងគ្រប់ទីកន្លែងទាំងអស់ អាចតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ហើយមានឱកាសអាចឈ្នះលុយ ឈ្នះមាសបានគ្រប់ៗគ្នា។

ជាក់ស្តែង ក្នុងខែសីហានេះ មានអ្នកតេចូលឈ្នះរង្វាន់ពីប៊ូសស្រ្តងជាច្រើននាក់ និងមានអ្នកឈ្នះមាសសុទ្ធ រហូតដល់ទៅ៣នាក់ ស្មើនិងមាសសុទ្ធ៣តម្លឹង ដូចជា៖ អ្នកស្រីអូម ស៊ីយ៉ា ជាអ្នកខេត្តកំពង់ធំ អ្នកស្រី អេង អឿន ជាអ្នកភ្នំពេញ លោក អ៊ុង វិរៈ អ្នកខេត្តកំពង់ចាម។

ដើម្បីឈ្នះរង្វាន់ពីកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ គ្រាន់តែតេចូលឆ្លើយសំណួរងាយៗ រួចជ្រើសរើសប្រអប់ចំនួន៥ ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន៩។ បើអ្នកតេជ្រើសរើសបាន៖

* មេដាយមាស១ស្លាក ស្មើនឹង ២០០,០០០រៀល
* មេដាយមាស២ស្លាក ស្មើនឹង ៤០០,០០០រៀល
* មេដាយមាស៣ស្លាក ស្មើនឹង ៨០០,០០០រៀល
* មេដាយមាស៤ស្លាក ស្មើនឹង ១,៦០០,០០០រៀល
និងមេដាយមាស៥ស្លាក ស្មើនឹង មាស១តម្លឹង។

សូមកុំភ្លេចត្រៀមទូរស័ព្ទ និងកំប៉ុងប៊ូសស្រ្តង ដើម្បីតេចូលក្នុងកំពូលកម្មវិធីមហាសំណាងប៊ូសស្រ្តងតេឈ្នះលុយ រៀងរាល់ថ្ងៃសៅរ៍ ម៉ោង១១៖០០ព្រឹក នៅស្ថានីយទូរទស្សន៍ CTN ម៉ោង៤៖៣០រសៀល នៅ PNN និងថ្ងៃអាទិត្យម៉ោង៦ល្ងាច នៅស្ថានីយទូរទស្សន៍ហង្សមាស។

មាសសុទ្ធជាច្រើនតម្លឹង និងលុយសុទ្ធជាច្រើនលាន កំពុងរង់ចាំបងប្អូន៕