(ប៉ារីស)៖ Lionel Messi បានចាប់ផ្តើមបង្ហាញខ្លួនលើកទីមួយឲ្យក្លិប PSG លើទីលានប្រកូត ដោយបានប្តូរចូលជំនួសខ្សែប្រយុទ្ធ Neymar នៅនាទី៦៥ នៃជំនួបដែល PSG ឈ្នះ Reims ២-០ នៃលីគបារាំង Ligue 1 នៃសប្តាហ៍ទី៤។

បញ្ជាក់ផងថាក្លិប PSG ជាម្ចាស់ជើងឯកពាន Ligue 1 ចំនួន ៩សម័យកាលនិងជាក្លិបរងជើងឯករដូវកាល២០២០-២០២១ ខណៈ Messi ជាអតីតកីឡាករ FC Barcelona៕