(ភ្នំពេញ)៖ ក្រុមការងារភេសជ្ជៈប៉ូវកម្លាំងមីស៊ីល បានប្រគល់រង្វាន់ម៉ូតូ ZoomerX ចំនួន២គ្រឿងបន្ថែមទៀត ជូនដល់អតិថិជណដែលបានឈ្នះរង្វាន់ពី ក្រុមហ៊ុនរភេសជ្ជៈប៉ូវកម្លាំងមីស៊ីល។
ការចែករង្វាន់នេះធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ក្នុងនោះអតិថិជនឈ្នះរង្វាន់ទាំង២រូបរួមមានឈ្មោះ៖
ទី១៖ លោក ហ៊ីម មោសា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាកម្មករចម្ការកៅស៊ូ មានទីលំនៅ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ អតិថិជនរូបនេះបានទិញភេសជ្ជៈប៉ូវកម្លាំងមីស៊ីល១កំប៉ុងប៉ុណ្ណោះ ក៏ត្រូវរង្វាន់ម៉ូតូ១គ្រឿងតែម្តង។
លោក ហ៊ីម មោសា បានថ្លែងឲ្យដឹងថា «ពេលខ្លួនត្រឡប់ពីធ្វើការនៅឯចម្ការកៅស៊ូវិញ ក៏បានទិញភេសជ្ជៈប៉ូវកម្លាំងមីស៊ីល១កំប៉ុង មកទទួលទាន់ពេលគាសក្រវិលកំប៉ុង ស្រាប់តែឃើញរូបម៉ូតូតែម្តង។ ខ្ញុំពិតជាសប្បាយរីករាយ និងត្រេកអរយ៉ាងខ្លាំង»។
ទី២៖ លោក សុខ ម៉ុល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកបើកឡានដឹកកម្មកររោងចក្រ មានទីលំនៅ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដោយលោកបានទិញភេសជ្ជៈប៉ូវកម្លាំងមីស៊ីល២កំប៉ុង ដោយមួយកំប៉ុងជូនអ៊ុពិសារ ពេលគាស់ក្រវិលកំប៉ុងរបស់របស់លោកអុំខ្លួន គឺគាត់បានត្រូវវរង្វាន់ភេសជ្ជៈប៉ូវកម្លាំងមីស៊ីល១កំប៉ុងដែរ។ ចំណែកភេសជ្ជៈមីស៊ីល១កំប៉ុងទៀត បានគាស់ត្រូវរង្វាន់ម៉ូតូនេះតែម្ដង។
លោកបានន្ថែមថា «ខ្ញុំពិតជារំភើបយ៉ាងខ្លាំង ភ្លាមៗនោះបានស្រែកប្រាប់អ្នកលក់ ចំណែកអ្នកលក់ក៏បានទាក់ទងមកក្រុមហ៊ុន ដើម្បីបញ្ជាក់ថាបានត្រូវរង្វាន់មែន ឬមិនមែន ខាងក្រុមហ៊ុនក៏បានបញ្ជាក់ថា ពិតជាត្រូវរង្វាន់ពិតប្រាកដមែន និងបានបើករង្វាន់នៅពេលនេះឯង»។
ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងមីស៊ីលក៏មិនភ្លេចផងដែរ ចំពោះអ្នកលក់ភេសជ្ជៈប៉ូវកម្លាំងមីស៊ីល ដែលលក់ជូនអតិថិជនសំណាងទាំង២រូបខាងលើនេះ ដោយក្នុងនោះទទួលបានកាដូរលើកទឹកចិត្ត ជាភេសជ្ជៈប៉ូវកម្លាំងមីស៊ីល ម្នាក់ៗចំនួន៥០កេសផងដែរ។
ក្នុងនោះបានលើលោក ខ្មៅ សារ៉េត អ្នកលក់ភេសជ្ជៈនៅភូមិថ្នល់ ឃុំស្វាយជ្រះ និងអ្នកស្រី វ៉ា សាម៉ល់ អ្នកលក់ភេសជ្ជៈនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។
លោក វ៉ាន់ រតនា តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងមីស៊ីល បានសម្តែងការអបអរ ដល់អ្នកឈ្នះរង្វាន់ម៉ូតូទាំងពីរនាក់នេះ។ លោកឲ្យដឹងថា «រង្វាន់ម៉ូតូនៅមានច្រើនទៀតរង់ចាំអ្នកមានសំណាង ហើយក្រុមហ៊ុននឹងផ្តល់សំណាងជាម៉ូតូហុងដាឌ្រីមវិញម្តង សម្រាប់អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូពី មីស៊ីលនៅពេលខាងមុខនេះ និងជូនពរឱ្យអតិថិជនទាំងអស់ ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងមីស៊ីល មានសំណាងឈ្នះរង្វាន់ធំគ្រប់ៗគ្នា មិនថាតែរង្វាន់ជាលុយ ឬ រង្វាន់ម៉ូតូ Honda Dream នោះទេ»៕