(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ទទួលបានថវិកាសរុបរហូតដល់ជាង ១០០,០០០,០០០ រៀល ពីការបរិច្ចាគរបស់អតិថិជន និងសាធារណជនរាប់ពាន់នាក់ ចូលទៅមូលនិធិគន្ធបុប្ផាតាមកម្មវិធីទូរស័ព្ទដៃ Chip Mong Bank App គិតត្រឹមបំណាច់ខែសីហា ឆ្នាំ២០២១នេះ។

ការកើនឡើងនៃការបរិច្ចាគនេះ គឺកើតចេញពីភាពជឿជាក់ និងកំណើនអតិថិជនដែលប្រើប្រាស់ផលិតផល និងសេវាកម្មធនាគារ ជីប ម៉ុង ផ្ទាល់តែម្តង។

បើយោងតាមធនាគារ ជីប ម៉ុង បានថ្លែងមកកាន់បណ្តាញព័ត៌មាន Fresh News ថា «ថវិកាទាំងអស់ដែលទទួលបានពីសាធារណជន នឹងត្រូវប្រគល់ជូនទៅកាន់មូលនិធិគន្ធបុប្ផា នាវេលាថ្ងៃស្អែកនេះ»

អតិថិជន ក៏ដូចជាសាធារណជនទាំងអស់នៅតែអាចបន្តចូលរួមបរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាបាន តាមរយៈកម្មវិធីធនាគារតាមទូរស័ព្ទដៃរបស់ធនាគារ ជីប ម៉ុង បានតាមគណនីលេខ 10115556 (ប្រាក់រៀល) និងគណនីលេខ 10115555 (ប្រាក់ដុល្លារ)៕

ការបរិច្ចាគរបស់លោកអ្នកអាចជួយជីវិតកុមារកម្ពុជារាប់ពាន់នាក់!

ទាញយក Chip Mong Bank App ដើម្បីបរិច្ចាគឥឡូវនេះ៖
iOS: https://apple.co/2mj4M0i
Android: https://bit.ly/3mbA56t