(ភ្នំពេញ)៖ បើទោះបីបច្ចុប្បន្ននេះ ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងតែជួបប្រទះការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក៏ដោយប៉ុន្តែ វាមិនមែនជាឧបសគ្គសម្រាប់ដំណើរការសម្ពោធកម្មវិធីបណ្តុះបណ្តាលតាមបច្ចេកវិទ្យាឌីជីថល ទំនើបបំផុត នៅកម្ពុជានោះទេ។

ជាក់ស្តែង នារាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ លោក ស៊ីម តារា ស្ថាបនិក SiM DARA Academy និងជាអ្នកបណ្ដុះបណ្ដាលបង្វឹកផ្នត់គំនិតជោគជ័យ និងជំរុញទឹកចិត្តកំពូលដំបូងគេបង្អស់នៅកម្ពុជា បានដឹកនាំសិក្ខាកាមជាង២០០នាក់ បើកសម្ភោធកម្មវិធីបណ្តុះបណ្តាលថ្នាក់ពិសេស (Master Class) តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល Zoom ដ៏ទំនើបចុងក្រោយបំផុត។

លោក ស៊ីម តារា បានបញ្ជាក់ថា៖ «កាលពីល្ងាចថ្ងៃចន្ទ ទី៣០ សីហា កន្លងទៅនេះ សិក្ខាកាមចូលរួមវគ្គសិក្សាថ្នាក់ពិសេសប្រមាណជាង ២០០នាក់ ទើបបានចូលរួមសម្ពោធ កម្មវិធីបណ្តុះបណ្តាលតាមបច្ចេកវិទ្យាឌីជីថល និងទទួលយកនូវបទពិសោធន៍សិក្សាតាមអនឡាញ ក្នុងស្ទូឌីយោដ៏ទំនើបចុងក្រោយបង្អស់នៅកម្ពុជា លាតសន្ធឹងលើផ្ទាំងអេក្រង់ទូរទស្សន៍ជិត ២០គ្រឿង ដែលមានលក្ខណៈដូច កំពុងជួបផ្ទាល់ជាមួយគ្រូបណ្ដុះបណ្ដាលពិតៗអ៊ីចឹង!»

ដើម្បីជាការអបអរក្នុងឱកាសនៃការបើកសម្ពោធ ថ្នាក់ពិសេស (Master Class) និងបច្ចេកវិទ្យាបង្រៀនឌីជីថលតាមបែបគន្លងថ្មីនេះ សិក្ខាកាមទាំងអស់ ត្រូវបានអនុញ្ញាតឱ្យចូលរួមពិធីសម្ពោធនេះ ដោយឥតគិតថ្លៃ។

«២៤ មេរៀនឆ្ពោះទៅកាន់ភាពជោគជ័យផ្ទាល់ខ្លួន» ឬ 24 LESSONS TO SELF-MASTERY តាមអនឡាញ ដែលបណ្ដុះបណ្ដាលដោយអ្នកបង្វឹកផ្នត់គំនិតជោគជ័យ និងជាអ្នកជំរុញទឹកចិត្តកំពូលដំបូងគេបង្អស់នៅកម្ពុជា របស់លោកគ្រូ ស៊ីម តារា នឹងបូកបញ្ចូលគ្នានូវកម្មវិធីបណ្តុះបណ្តាលពិសេសៗ ដែលលោកគ្រូ បានបង្វឹកសិក្ខាកាមរាប់សែននាក់ រយៈជាងមួយទសវត្សរ៍កន្លងមក។

តាមរយៈកម្មវិធីសម្ពោធកម្មវិធីបណ្តុះបណ្តាលតាមបច្ចេកវិទ្យាឌីជីថល នារាត្រីដ៏ពិសេសនេះដែរ សិក្ខាកាមដែលចូលរួម និងអ្នកលេងបណ្ដាញសង្គមទាំងអស់ ក៏បានទទួលបទពិសោធន៍ផ្ទាល់ពីបច្ចេកវិទ្យាផ្ទេរចំណេះដឹងដ៏អស្ចារ្យទៅដល់យុវជន សិស្សនិស្សិត ម្ចាស់អាជីវកម្ម បុគ្គលិកស្ថាប័នឯកជន និងសាធារណៈជនពីគ្រប់មជ្ឍដ្ឋានទាំងអស់ តាមបែបផែនគន្លងថ្មី ក្នុងបរិបទកូវីដ របស់លោក ស៊ីម តារា អ្នកបណ្ដុះបណ្ដាលបង្វឹកផ្នត់គំនិតជោគជ័យ និងជំរុញទឹកចិត្តកំពូលដំបូងគេបង្អស់នៅកម្ពុជា ចេញពីស្ទូឌីយោ ដែលបំពាក់ឧបករណ៍ដ៏ទំនើបៗបំផុតថែមទៀតផង៕