(សៀមរាប)៖ ក្រុមហ៊ុនបញ្ញើអីវ៉ាន់ ជេតស៍ អុិចប្រេសខេមបូឌា, ក្រុមហ៊ុមជេតស៍វេលុយ, ក្លឹបផ្តល់ទុនដើម្បីសហគ្រិនស្ត្រីកម្ពុជា ដែលជាបុត្រសម្ពន្ធ័របស់ក្រុមហ៊ុន ជេតស៍គ្រុប របស់លោកឧកញ៉ា ស្រី ចាន់ថន បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន យក្សាបោកអ៊ុត ក្នុងទិសដៅពង្រីកកិច្ចសហការសេវាកម្មដល់សាខារបស់ខ្លួនឱ្យបាន២,០០០សាខាក្នុងឆ្នាំ២០២១នេះ។

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅក្រុងសៀមរាប ប្រកបដោយបរិយាកាសរីករាយ នឹងស្និតស្នាលជាទីបំផុត។ អនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងមានទិសដៅ រួមមាន៖

*ទី១៖ ការចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន ជេត អ៊ិច ប្រេសខេមបូឌា និងក្រុមហ៊ុនយក្សាបោកអ៊ុត ក្រុមហ៊ុនទាំង២ បានចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកវិសាលភាព និងសម្រេចផែនការសាខា បោកអ៊ុតយក្សា ក៏ដូចជាសេវាបញ្ញើររហ័សឱ្យបាន ២,០០០សាខា ក្នុងឆ្នាំនេះ ដែលអាចបង្កើតឱកាសការងារឱ្យប្រជាពលរដ្ឋលើកស្ទួយសេវាកម្មដឹងជញ្ជូន សេវាបោកអ៊ុត និងលើកកម្ពស់ស្ត្រីតាមរយៈសេវាទាំងនេះ។

*ទី២៖ ក្លឹបផ្តល់សម្រាប់សហគ្រិនកម្ពុជា និងក្រុមហ៊ុនបោកអ៊ុតយក្សា បានចុះកិច្ចព្រមព្រៀងគ្នាសហការ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងគូភាគីទាំង២ មានដូចតទៅនេះ៖

*ចូលរួមសហការគ្នាដើម្បីពង្រីកអាជីវកម្ម ជាដៃគូរដែលមានសេវាកម្មផ្តល់ទុនកម្ចី សម្រាប់អាជីវកម្មដល់សហគ្រិនស្រ្តីកម្ពុជា ដែលមិនមានទ្រព្យបញ្ចាំ និងសេវាបោកអ៊ុត ដែលក្រុមហ៊ុនយក្សាមានសាខាសរុបជាង២,០០០សាខា នៅទូទាំងប្រទេសកម្ពុជាផងដែរ។

*អនុញ្ញាតឱ្យអាជីវករ ពាណិជ្ជករ និងបុគ្គលិករបស់ក្រុមហ៊ុន និងសាខារបស់ក្រុមហ៊ុនយក្សាបោកអ៊ុតទាំងអស់ចូលជាសមាជិករបស់ក្លឹប ដើម្បីមានអាទិភាពទទួលបានកម្ចីទុនសម្រាប់ចាប់ផ្តើម ឬពង្រីកអាជីវកម្មបន្ថែម ហើយក្រុមហ៊ុនយក្សាបោកអ៊ុត អនុញ្ញាតឱ្យក្រុមកាងាររបស់ក្លឹបផ្តល់ទុនសម្រាប់សហគ្រិនកម្ពុជា អាចទាក់ទង ឬសហការជាមួយអាជីវករ ពាណិជ្ជករ និងបុគ្គលិករបស់ក្រុមហ៊ុន និងសាខារបស់ក្រុមហ៊ុនយក្សាបោកអ៊ុត ក្នុងគោលបំណងប្រតិបត្តិការការងារផ្តល់ទុនសម្រាប់អាជីវករ។

*ទី៣៖ ការចុះអនុស្សរណៈយោគយល់គ្នារវាង ជេតស៍ វេលុយ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេត ឃែសបកស៍ ហ្វាយនែន ភីអិលស៊ី និងយក្សាបោកអ៊ុត។ គោលបំណងដៃគូសហការជាភ្នាក់ងារវេរលុយ ជេត ម៉ានី (Jet’s Money) គ្រប់សាខាយក្សា ទាំងអស់ជាង ២,០០០សាខាទូទាំងប្រទេស។

តំណាងឱ្យក្រុមហ៊ុន យក្សាបោកអ៊ុត លោក ហែម ហេម៉ា និងលោកស្រី ឡុង ទីចាន់ បានថ្លែងថា «ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនធំទាំង២ បានឯកភាពគ្នារួមគ្នា ក្នុងគោលដៅរួមធំ ដើម្បីជំរុញ និងលើកកំពស់ស្ត្រីកម្ពុជា ដែលធ្លាប់គិតថាខ្លួនត្រឹមជាមេផ្ទះឱ្យក្លាហាន ចេញរកស៊ី និងបង្កើតមុខរបរដោយខ្លួនឯង តាមរយៈសេវាដ៏សំខាន់ និងមានទំនុកចិត្តទទួលបានអត្ថប្រយោជន៍ខ្ពស់របស់ក្រុមហ៊ុនជេតស៍គ្រុប ដែលមានបុត្រសម្ព័នទាំង៣ និងក្រុមហ៊ុនយក្សាបោកអ៊ុតនេះ»

បន្ថែមពីនេះ ភាគីទាំង២ បានសម្តែងការពេញចិត្តនឹងអ្វីដែលជាផ្លែផ្កានៃចំណុចចាប់ផ្តើមលោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្រុមហ៊ុនជេតគ្រុប និងលោក ហែម ហេម៉ា លោកស្រី ឡុង ទីចាន់ ប្រធានក្រុមហ៊ុនយក្សាបោកអ៊ុត បានប្តជ្ញាខិតខំពង្រីកនូវកិច្ចសហប្រតិបត្តិការនិងពង្រីកឱ្យបាន២០០០សាខា ព្រមទាំងបង្កើតនូវសមិទ្ធផលថ្មីៗ ជាច្រើនទៀត ដើម្បីផលប្រយោជន៍នៃប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្រ្តីនឹងសម្រេចចគោលដៅសំខាន់ ក្នុងឆ្នាំ២០២១នេះ។

ទំនាក់ទំនង៖ ក្រុមហ៊ុនបញ្ញើអីវ៉ាន់ជេតស៍ អិចប្រេសខាមប៊ូឌា៖ 016 557 770/ 099 557 770, ក្រុមហ៊ុនបោកអ៊ុតយក្សា៖ 017 538 907, ក្រុមហ៊ុន ជេតស៍ វេលុយ របស់ គ្រិះស្ថានមីក្រូ ហិរញ្ញវត្ថុ ជេតស៍ ខេស៍ បក់៖ 012 880 047/ 010 880 047 និងក្លឹបផ្តល់ទុនសម្រាប់សហគ្រិនស្ត្រីនៅកម្ពុជា៖ 012 900 936/ 093 900 336/ 090 900 336៕