(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា បាននិងកំពុងជំរុញការងារជួសជុលបង្កាន់ដៃនាគប្រវែង ៣០ ម៉ែត្រ នៅរោងទងទី១ ផ្នែកនិរតីប្រាសាទបន្ទាយសំរែ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា មកដល់ពេលនេះ ការងារជួសជុលសម្រេចបានជាង ៨៥% ហើយគ្រោងនឹងបញ្ចប់នាដំណាច់ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។
សូមជម្រាបថា ប្រាសាទបន្ទាយសំរែមានទីតាំងស្ថិតនៅក្នុងភូមិព្រះដាក ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅខាងកើតបារាយណ៍យសោតដាក (បារាយណ៍ខាងកើត)។ ប្រាសាទនេះកសាងឡើងនៅពាក់កណ្តាលសតវត្សទី១២ ក្នុងរចនាប័ទ្មអង្គរវត្ត ក្រោមស្នាព្រះហស្ដព្រះបាទសូរ្យវម៌្មទី២ ដើម្បីឧទិ្ទសថ្វាយព្រះវិស្ណុ៕