(ញូវយ៉ក)៖ ជើងខ្លាំងសញ្ជាតិក្រិក Stefano Tsitsipas បានទម្លាក់ជើងខ្លាំងអង់គ្លេស Andy Murray ត្រឹមវគ្គដំបូងនៃការប្រកួតប្រជែងពាន Grand Slam គឺព្រឹត្តិការណ៍វាយកូនបាល់ (Tennis) US Open 2021 ដែលធ្វើនៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

ការប្រកួតពាន US Open 2021 បានចាប់ផ្ដើមតាំងពីថ្ងៃទី៣០ ខែសីហា ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី១២ ខែកញ្ញាខាងមុខ ខណៈកីឡាករ Stefano Tsitsipas បានធ្វើឲ្យកក្រើកព្រឹត្តិការណ៍នេះ ដោយបានទម្លាក់ជើងខ្លាំង Andy Murray ក្នុងលទ្ធផល ៣សិត ដោយសិតទី៣ កីឡាករ Stefano ធ្វើបានដល់ទៅ ៩-៧ពិន្ទុ ដែលធ្វើឲ្យកីឡាករលំដាប់ទី៣ របស់ក្រិក នេះឡើងទៅប៉ះ Adrian Mannarino របស់បារាំងនៅជុំបន្ទាប់នៃផ្នែកទី៦ នៃការព្រឹត្តិការណ៍។

អង់គ្លេស នៅសល់តែកីឡាករ Dan Evan ដែលបានឡើងទៅប៉ះ Marcos Giron នៅពេលដែលពាន US Open កាលពីរដូវកាលមុនបានទៅលើកីឡាករ Dominic Thiem តែរូបគេបានដកខ្លួនចេញពីការប្រកួតដោយរបួសកដៃ ខណៈដែលកាលពីឆ្នាំ២០២០ Stefano បានបញ្ចប់ត្រឹមជុំទី៣ ប៉ុណ្ណោះ៕